លោក​WangYi​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ជួបពិភាក្សា​ការ​ងារ​តាម​ទូរស័ព្ទ​ជា​មួយ​លោក​BorisJohnson​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស
2017-04-18 14:09:54  cri  Web Editor:Liu Yan

    ថ្ងៃទី១៧ ខែមេសា តប​តាម​ការ​ណាត់​ជួប​ ​​លោក​WangYi​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ជា​មួយ​លោក​Johnson​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស ​ភាគី​ទាំង​២​បាន​​ផ្លាស់ប្តូរ​មតិ​យោបល់​ស្តីពី​បញ្ហា​ស៊ីរី​និង​ស្ថានការណ៍​ឧបទ្វីបកូរ៉េ។​ភាគីទាំង​២​បាន​ឯកភាព​គ្នា​ថា​ ​ឆ្នាំ​២០១៧​ជា​ខួប​អនុស្សវរីយ​ទី​៤៥​ឆ្នាំ​ដែល​ប្រទេស​ចិន​និង​អង់គ្លេស​បាន​បង្កើត​ទំនាក់ទំនង​ការ​ទូត​ថ្នាក់​ឯកអគ្គរដ្ឋទូត​អាស្រ័យ​ហេតុ​នេះ ​ប្រទេស​ទាំង​២​ត្រូវ​រួម​គ្នា​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង ​ដើម្បី​ជំរុញ​​អង់គ្លេស​ទំនាក់ទំនងភាព​ជា​ដៃគូ​​យុទ្ធសាស្ត្រ​លើ​គ្រប់ជ្រុងជ្រោយជា​សកល​ដែល​សម្រាប់​សតវត្សទី២១​រវាង​ចិន​និង​អង់គ្លេស​ឲ្យ​មាន​លំដាប់​កាន់តែ​ខ្ពស់​ថែមទៀត​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ