ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម័្ពន្ធ​អាស៊ី​
2017-04-17 16:42:24  cri  Web Editor:Guo Xiangqing

      ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម័្ពន្ធ​អាស៊ី​(​ហៅ​កាត់​AIIB)គឺ​ជា​គ្រឹះស្ថាន​អភិវឌ្ឍន៍​ពហុភាគី​ក្នុង​តំបន់​អាស៊ី​ដែល​មាន​លក្ខណៈ​អន្តរ​រដ្ឋាភិបាល ។ ផ្តោត​សំខាន់​ទៅ​លើ​ការ​គាំទ្រ​កិច្ច​កសាង​ហេដ្ឋា​រចនា​សម័្ពន្ធ កម្មវត្ថុ​នៃ​ការ​បង្កើត​គ្រឹះស្ថាន​មួយ​នេះ គឺ​ដើម្បី​ជំរុញ​ការ​តភ្ជាប់​គ្នា​នៃ​កិច្ច​កសាង​ក្នុង​តំបន់​អាស៊ី​ជា​មួយ​ដំណើរ​វិវឌ្ឍ​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ព្រម​និង​បង្កើន​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ចិន​ជា​មួយ​ប្រទេស​និង​តំបន់​ដទៃ​ទៀត​នៅ​អាស៊ី​ គឺ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពហុភាគី​ទី​មួយ​ដែល​ផ្តួច​ផ្តើម​ដោយ​ប្រទេស​ចិន ទីចាត់ការ​ទូទៅ​ស្ថិត​នៅ​ទី​ក្រុង​ប៉េកាំង ប្រាក់​ទុន​តាម​ច្បាប់​កំណត់​មាន​ចំនួន ១ សែន​លាន​ដុល្លារ​អាមេរិក ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ