ការ​ប្រកួត​ចំណេះ​វិជ្ជា​អំពីយុទ្ធសាស្ត្រ​ស្តីពី​ខ្សែ​ក្រវាត់មួយ​និង​ផ្លូវ​មួយ​
2017-04-14 14:07:36  cri  Web Editor:Sun Lingling

    ជម្រាបសួរ ប្រិយមិត្តជាទីមេត្រី ចាប់ពីថ្ងៃទី១៥ខែមេសាដល់ថ្ងៃទី៥ខែឧសភា​ឆ្នាំ២០១៧ វិទ្យុយើងខ្ញុំនឹងរៀបចំការប្រកួតចំណេះដឹងអំពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិង​ផ្លូវមួយ សំណួរនៃការប្រកួតនឹងបង្ហោះតាមបណ្តាញអ៊ីនធឺណែត សូមចុចចូលទៅកាន់​https://cambodian.cri.cn ឬផេកហ្វេសប៊ុក Cri ccfr/www.facebook.com/ccfr.cri ដើម្បីចុះ​ឈ្មោះចូលរួម សូមអរគុណ។

សំណួរទី១៖ យុទ្ធសាស្រ្តស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាការហៅកាត់នៃយុទ្ធសាស្រ្តទាំងពីរណាដូច​ខាងក្រោមនេះ?

A  ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ

B  ផ្លូវសូត្រលើសមុទ្រនៃសតវត្សទី២១

C  ផ្លូវសូត្រថ្មី

 

សំណួរទី២៖ គំនិតផ្តួចផ្តើមស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយបានលើកឡើងដោយរបៀបណា?

A  នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៣ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានលើកគំនិតផ្តួចផ្តើម​ស្តីពីខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រជាលើកដំបូងក្នុងពេលថ្លែងសុន្ទរកថានៅ​សកលវិទ្យាល័យNazarbayevនៃប្រទេសកាហ្សាក់ស្ថាន។

B  នៅថ្ងៃទី៣ខែតុលាឆ្នាំ២០១៣ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានលើកឡើងយ៉ាងជាក់​លាក់នូវការរួមគ្នាកសាងផ្លូវសូត្រលើសមុទ្រនៃសតវត្សទី២១ក្នុងពេលថ្លែងសុន្ទរកថាគន្លឹះ​នៅរដ្ឋសភាឥណ្ឌូនេស៊ី។

 

សំណួរទី៣៖ ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្រ្តស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយរួមមានវិស័យណាខ្លះ?

A  ការប្រាស្រ័យទាក់ទងផ្នែកនយោបាយ

B  ការតភ្ជាប់គ្នាខាងផ្លួវថ្នល់

C  ភាពរលូនផ្នែកធ្វើពាណិជ្ជកម្ម

D  ចរាចរណ៍រូបិយវត្ថុ

E  ការតភ្ជាប់គ្នាផ្នែកដួងចិត្តប្រជាជន

 

សំណួរទី៤៖ ការកសាងយុទ្ធសាស្រ្តស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយមានគោលការណ៍ណាខ្លះ?

A  រួមគ្នាពិគ្រោះពិភាក្សា

B  រួមគ្នាកសាង

C  ចែករំលែក

 

សំណួរទី៥៖ បច្ចុប្បន្ន យុទ្ធសាស្រ្តស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយមានរបៀងសេដ្ឋកិច្ច​អន្តរជាតិណាខ្លះ?

A  ចិន ម៉ុងហ្គោលីនិងរុស្ស៊ី

B  ស្ពានដីគោកតភ្ជាប់សមុទ្ររវាងអាស៊ីអឺរ៉ុបថ្មី

C  ចិនអាស៊ីកណ្តាលអាស៊ីខាងលិច

D  ចិនឧបទ្វីបឥណ្ឌូចិន

E  ចិននិងប៉ាគីស្ថាន

F  បង់ក្លាដែស ចិន ឥណ្ឌានិងមីយ៉ាន់ម៉ា
ទាក់ទង​ជាមួយ​យើង​ខ្ញុំ