លោក​ស៊ីជីនភីង​ជួប​ពិភាក្សា​ជា​មួយ​នាយករដ្ឋមន្រ្តី​ហ្វាំងឡង់
2017-04-06 17:16:46  cri  Web Editor:Zheng Lei

     

 ថ្ងៃ​ទី​៥​ខែ​មេសា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Sipilaនាយករដ្ឋមន្រ្តី​ហ្វាំងឡង់​នៅ​ក្រុង​ហែលស៊ីនហ្គីប្រទេស​ហ្វាំង​ឡង់។

      លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ភាគី​ចិន​រីក​រាយ​ក្នុង​ការ​ប្រកៀក​ស្មា​ជា​មួយ​សម​ភាគី​ហ្វាំង​ឡង់ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​លើ​វិស័យ​សំខាន់ៗ​ដូច​ជា​ការ​ច្នៃប្រឌិត​ដោយ​វិទ្យាសាស្រ្ត ការសន្សំសំចៃថាមពលនិង​ការពារ​បរិស្ថាន​ជាដើម។

     ជា​ការ​ឆ្លើយ​តប លោក​Sipilaបាន​ថ្លែង​ថា ភាគី​ហ្វាំង​ឡង់​រីក​រាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​សមភាគី​ចិន ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសំខាន់ៗនិង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្រោម​ក្រប​ខ័ណ្ឌ​យុទ្ធសាស្រ្ត​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ