អង្គការ​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ​រួម​សហការ​ជា​មួយ​ប្រទេស​អាមេរិក​ឡាទីន​និង​អាហ្វ្រិក​ខាង​លិច​ធ្វើ​​ប្រតិបត្តិកា​បង្រ្កាប​​គ្រឿង​ញៀន​ក្នុង​ទ្រង់ទ្រាយ​ធំ​
2017-03-25 15:07:20  cri  Web Editor:Wang Zhaojun

       ថ្ងៃទី​២៤​ខែ​មីនា​ ​អង្គការ​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ​បានចេញ​​សេចក្តី​ប្រកាស​ថា​ ​អង្គការ​របស់​ខ្លួន​បាន​រួម​សហការ​ជា​មួយ​ប្រទេស​​អាមេរិក​ឡាទីន​​និង​អាហ្វ្រិក​ខាង​លិច​ធ្វើ​​ប្រតិបត្តិការបង្រ្កាប​​គ្រឿង​ញៀនក្នុង​ទ្រង់​ទ្រាយ​ធំ​ពី​ថ្ងៃទី​៦​ដល់​១៥​ខែមីនា​ ​បាន​ធ្វើ​ការ​វាយ​បង្រ្កាប​ចំពោះ​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្នុង​តំបន់​​ ​និង​បាន​ដកហូត​គ្រឿង​ញៀន​ជាង​៥៥​តោន​។

      លោក​Jurgen Stock​អគ្គលេខាធិការ​នៃអង្គការ​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ថ្លែង​នា​ថ្ងៃដដែល​ថា​ ​ប្រតិបត្តិការ​លើក​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​កាត់​ផ្តាច់​មធ្យោបាយ​សំខាន់​សម្រាប់​ការ​ដឹកជញ្ជូន​គ្រឿង​ញៀន​ពី​ក្នុង​តំបន់​ទាំង​នេះ​ទៅ​កាន់​អឺរ៉ុប​។ ​សរុប​ទាំង​អស់​មាន​ភ្នាក់ងារ​នីតិប្រតិបត្តិ​ជាង​៥​ពាន់​នាក់​ដែល​មក​ពី​ប្រទេស​ចំនួន​១៣​បាន​ចូលរួម​ប្រតិបត្តិការ​បង្រ្កាប​​គ្រឿង​ញៀន​លើក​នេះ​ ​ក្រោម​កិច្ចសហការ​ពីអាជ្ញាធរ​​ប៉ូលិស​តាម​តំបន់​និង​ស្ថាប័ន​ស៊ើប​ការណ៍​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​សរុប​៣៥៧​នាក់​ ​ជា​ការ​វាយ​បង្រ្កាប​ក្នុង​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ ប្រទេស​អាមេរិក​ឡាទីន​​និង​អាហ្វ្រិក​ខាង​លិច​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ