ប្រទេស​កូរ៉េ​ខាង​ជើង​ប្រកាស​ថា មិន​ចូលរួម​ការ​ចរចា​អំពី​សន្ធិសញ្ញា​ហាម​ឃាត់​អាវុធ​នុយគ្លេអ៊ែរ​នៃ​អង្គការ​សហប្រជាជាតិ​នោះ​ទេ​
2017-03-25 15:23:37  cri  Web Editor:Zhai Qianqian

      ថ្ងៃទី ២៤ ខែមីនា អ្នក​នាំពាក្យ​នៃក្រសួងការបរទេស​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សម្រេច​ចិត្ត​ថា​នឹង​មិន​ចូលរួម​​ការ​ចរចា​អំពី​ការ​ហាម​ឃាត់​អាវុធ​នុយគ្លេអ៊ែរ​នៃ​អង្គការ​សហប្រជាជាតិនោះ​ទេ​ ។

      ពេល​ឆ្លើយ​តប​នឹង​សំណួរ​ពាក់​ព័ន្ធ​របស់​អ្នក​សារ​ព័ត៌មាន​នៃទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ខាង​ជើង​ អ្នក​នាំពាក្យ​នៃ​ក្រសួងការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា​​​​ នៅចុង​ខែ​មីនា ពាក់​កណ្តាល​ខែ​មិថុនា និង​ដើម​ខែ​កក្កដា​ ឆ្នាំ ២០១៧ នឹង​បើក​កិច្ចប្រជុំ​​ដើម្បី​ចរចា​អំពី​ការ​ហាម​ឃាត់​អាវុធ​នុយគ្លេអ៊ែរ​នៅ​ទីចាត់​ការទូទៅ​នៃ​អង្គការ​សហប្រជាជាតិ ។ ដោយ​មក​ពី​ឆ្នាំ​ ២០១៧ សហរដ្ឋ​អាមេរិក​​បាន​នាំ​យក​​សព្វាវុធ​យុទ្ធសាស្រ្ត​​ក្នុង​ទ្រង់​ទ្រាយ​ធំ​ចូល​ទៅ​កាន់​​​​ឧបទ្វីប​កូរ៉េ​ ព្រមនិង​ធ្វើ​សមយុទ្ធ​យោធា​ចម្រុះថែម​ទៀត​ ដូច្នេះ​កូរ៉េ​ខាង​ជើង​ចាំ​បាច់​ត្រូវ​តែ​​បន្ថែម​កម្លាំង​ស្វ័យ​ការពារ​របស់​ជាតិ​ដែល​​មាន​​កម្លាំង​អាវុធ​នុយគ្លេអ៊ែរ​ជា​កម្លាំង​សព្វាវុធ​សំខាន់ នៅខណៈ​ពេល​ដ៏​​សំខាន់ដែលពាក់​ព័ន្ធនឹង​​​អាយុជីវិត​បែប​នេះ  កូរ៉េ​ខាង​ជើង​បាន​សម្រេច​ចិត្តថា​​មិន​ចូលរួម​កិច្ចប្រជុំ​នេះ​​ទេ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ