អង្គការសហប្រជាជាតិ​ថ្កោលទោសចំពោះ​​ហេតុការណ៍​វាយប្រហារ​ដោយ​ភេរវកម្មដែលកើតឡើងនៅ​ក្បែរ​វិមាន​រដ្ឋ​សភា​អង់គ្លេស
2017-03-24 15:51:21  cri  Web Editor:Wang Xing

ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការ​អង្គការសហប្រជាជាតិបានថ្លែងថា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះ​ហេតុការណ៍​វាយប្រហារ​ដោយ​ភេរវកម្មដែលកើតនៅ​ក្បែរ​វិមាន​រដ្ឋ​សភាអង់គ្លេសកាលពី​ថ្ងៃទី ២២ ខែ មីនា កន្លងទៅនេះ ។ ថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​​បាន​សម្តែង​មរណ​ទុក្ខ​ចំពោះជនរងគ្រោះនៅក្នុងការវាយប្រហារ​ដោយ​ភេរវកម្ម ។ 

នៅថ្ងៃទី ២៣ ខែ មីនា លោក Boris Johnson រដ្ឋមន្ត្រីក្រសួងការបរទេស​អង់គ្លេសបាន​ថ្លែងថា​លោក​តាង​នាម​ឲ្យក្រុមប្រឹក្សាសន្តិសុខធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះហេតុការណ៍​វាយប្រហារ​ដោយ​ភេរវកម្មលើកនេះ ហើយសូមសម្តែងនូវការសួរសុខទុក្ខយ៉ាងស្មោះ​ចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ