ក្រសួង​ការបរទេស​ចិន៖​ កិច្ចសហប្រតិបត្តិការ​​ឡានឆាង-មេគង្គនឹងក្លាយ​ជាស្លាកយីហៅមាសសម្រប់ការកសាងសហគមន៍​​រួមវាសនាអាស៊ី
2017-03-24 15:48:59  cri  Web Editor:Wang Xing

ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ គឺជា​ថ្ងៃគម្រប់ខួបមួយឆ្នាំនៃការចាប់ដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ​។ លោកស្រី​ Hua Chunying អ្នក​នាំពាក្យ​នៃ​ក្រសួង​​ការ​បរទេស​ចិនបាន​ថ្លែង​ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ​ថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប្រកាន់ខ្ជាប់នូវទស្សនៈធ្វើកិច្ចការទូតជាមួយប្រទេសជិតខាងប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍និងបរិយាប័ន៍ រីករាយរួមគ្នាបង្កើត​​វប្បធម៍​កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាមួយប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ និងបង្កើត​របៀងសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ​ដើម្បីរួមគ្នាកសាងសហគមន៍​​រួមវាសនានៃប្រទេស​តាមបណ្តោយឡានឆាងនិងមេគង្គ ។​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ