ទស្សនៈធំសំខាន់​ស្តីពី​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​លើក​ដំបូង​ទៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​
2017-03-24 15:16:50  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២៣​ខែ​មីនា​ ​កិច្ច​ប្រជុំ​លើក​ទី​៣៤​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែល​កំពុង​បើក​ធ្វើ​នៅ​ក្រុង​ហ្សឺណែវ​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​​២​ស្តីពី​សេដ្ឋកិច្ច​ ​សង្គមកិច្ច​និង​សិទ្ធិ​វប្បធម៌​​ព្រម​និង​សិទ្ធិ​ស្បៀង​អាហារ​​។ ​សេចក្តី​សម្រេច​ចិត្ត​បាន​បង្ហាញ​ជាក់លាក់​ថា​នឹង​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​លោក​។ ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ទស្សនៈ​សំខាន់​ស្តីពី​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ ​ដែល​ជា​និមិត្ត​សញ្ញា​កត់​សម្គាល់​ថា​ទស្សនៈនេះ​បាន​ទៅ​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​បញ្ចេញ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ