អត្តសញ្ញាណ​របស់​អ្នក​ជាប់​សង្ស័យ​ដែល​ត្រូវ​បាញ់​ស្លាប់​ក្នុងការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ឡុងដ៍​​ត្រូវ​បាន​កំណត់​
2017-03-24 15:10:43  cri  Web Editor:Wang Zhaojun

     ​ថ្ងៃទី​២៣​ខែ​មីនា​ ​អាជ្ញាធរ​ប៉ូលិស​​ក្រុង​ឡុងដ៍​អង់គ្លេស​បាន​បង្ហាញ​ថា​ ​អត្តសញ្ញាណ​របស់​អ្នក​ជាប់​សង្ស័យ​ដែល​ត្រូវ​បាញ់​ស្លាប់​ក្នុងការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ឡុងដ៍​​ត្រូវ​បាន​កំណត់​ហើយ​ ​គឺ​ឈ្មោះ​Khalid Masood​ដែល​មាន​អាយុ​៥២​ឆ្នាំ​និង​មាន​ដើម​កំណើត​នៅ​ប្រទេស​អង់គ្លេស​។

      អ្នក​នាំពាក្យ​នៃ​អាជ្ញាធរ​ប៉ូលិស​បាន​ថ្លែងថា​ ​ជន​ឈ្មោះ​Khalid Masood​ធ្លាប់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រក្សា​ទុក​​អាវុធ​ខុស​ច្បាប់​និង​លើ្មស​ច្បាប់​​សាធារណៈ​ជា​ដើម​ ​តែ​មិន​ធ្លាប់​​ត្រូវ​ដាក់​ទោស​ពីបទ​ពាក់ព័ន្ធ​នឹង​​សកម្មភាព​ភេរវកម្ម​ណា​មួយ​ទេ​។

     ថ្ងៃដដែល​ អាជ្ញាធរ​ប៉ូលិស​អង់គ្លេស​បាន​កែ​តម្រូវ​ចំនួន​មនុស្ស​ស្លាប់​ក្នុង​រឿង​វាយ​ប្រហារ​ពី​​៥​នាក់​ទៅ​ជា​៤​នាក់​វិញ​។

      គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​២៣​ខែ​មីនា​ ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែល​ជា​អង្គការ​​ជ្រុលនិយម​បាន​ប្រកាស​ថាន​ខ្លួន​ជា​អ្នក​បង្ក​​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្បែរ​វិមានរដ្ឋ​សភា​អង់គ្លេស​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ