ក្រសួង​ការ​បរទេស​ចិន​៖​ ស្ថានការណ៍​សមុទ្រ​ចិន​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​មាន​និន្នាការ​ល្អ​ប្រសើរ​ ​នឹង​ខិតខំ​សម្រេច​ការ​ពិគ្រោះ​ពិភាក្សា​​អំពី​សេចក្តី​ព្រាង​ជា​ក្របខ័ណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ឆ្នាំ​២០១៧​នេះ​
2017-03-24 15:09:31  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២៣​ខែ​មីនា​ លោកស្រី​Hua Chunying​អ្នក​នាំពាក្យ​នៃក្រសួង​ការ​បរទេស​ចិន​បាន​ថ្ែលង​នៅ​ក្រុង​ប៉េកាំង​ថា​ ស្ថានការណ៍​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ពេល​បច្ចុប្បន្ន​មាន​និន្នាការ​ល្អ​ប្រសើរ​ ​ប្រទេស​ចិន​រីករាយ​រួម​សហការ​​ជា​មួយ​ប្រទេស​អាស៊ាន​ក្នុងការ​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សកម្ម​ជំរុញ​ការ​ពិគ្រោះ​ពិភាក្សា​​អំពី​ក្រម​​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​។

      តាម​ការ​ផ្សាយ​ដំណឹង​ឲ្យដឹងថា​ ​លោក​ប្រាយុទ្ធ​​នាយករដ្ឋមន្រ្តី​ថៃបាន​ធ្វើ​កិច្ច​ជំនួប​ជា​មួយ​​លោក​ឌូតឺទេ​​ប្រធានាធិបតី​ហ្វីលីពីន​កាលពី​ថ្ងៃទី​២១​ខែ​មីនា​ ​ភាគី​ទាំង​២​បាន​គូសបញ្ជាក់​នូវ​ភាព​​ចាំបាច់​នៃ​ការ​អនុវត្ត​ដោយ​គ្រប់​ជ្រុងជ្រោយ​និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តី​ប្រកាស​ប្រតិបត្តិ​របស់​បណ្តាភាគី​សមុទ្រ​ចិន​ខាង​ត្បូង​ ​ក៏​ដូច​ជា​សន្យា​ថា​នឹង​ខិតខំ​ជំរុញ​ការ​សម្រេច​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​។ ​ទាក់ទិន​នឹង​ប្រការ​នេះ ​លោកស្រី​Hua Chunying​បាន​ថ្លែង​ថា​ ​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​ចិន​និង​អាស៊ាន​ ​សាមីភាគី​ពាក់ព័ន្ធ​ជម្លោះ​បាន​វិល​ទៅ​រក​​ផ្លូវ​ត្រឹមត្រូវ​វិញ​ ​ពោល​គឺ​ដោះស្រាយ​ជម្លោះ​តាម​រយៈ​ការ​ចរចា​និង​ការ​ពិគ្រោះ​ពិភាក្សា​​ ​សេចក្តី​ប្រកាស​ប្រតិបត្តិ​របស់​បណ្តា​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​បាន​និង​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​គ្រប់​ជ្រុងជ្រោយ​និង​មានប្រសិទ្ធភាព​ ​ហើយ​សេចក្តី​ព្រាង​​ច្បាប់​ទី​១​អំពី​​ក្របខ័ណ្ឌ​នៃ​ក្រម​​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​បាន​ចេញ​ជា​រូបរាង​ហើយ​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ