ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុនAlibaba ៖​ សេចក្តីផ្តួច​ផ្តើម​អំពីយុទ្ធសាស្រ្ត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ​"នឹង​​ផ្តល់​ផល​ប្រយោជន៍​ដល់​បណ្តា​ប្រទេស​នានា​ក្នុង​ការ​អភិវឌ្ឍ​
2017-03-24 16:09:51  cri  Web Editor:Zhai Qianqian

     ថ្ងៃទី ២៣ ខែមីនា  នៅ​ក្រុង​កូឡាលំពួរ ​​លោក​Ma Yun ប្រធាន​ក្រុមប្រឹក្សាភិបាល​​នៃក្រុមហ៊ុនAlibabaបាន​ថ្លែងនៅ​ក្រុង​កូឡាលំពួរ​​ថា ​សេចក្តីផ្តួច​ផ្តើម​អំពីយុទ្ធសាស្រ្ត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវមួយ​"នឹង​​ផ្តល់​ផល​ប្រយោជន៍​ដល់​បណ្តា​ប្រទេស​នានា​ក្នុង​ការ​អភិវឌ្ឍរបស់​ខ្លួន​​​ ។

      ​ក្នុង​អំឡុង​ពេល​ចូលរួម​​សកម្មភាព​វេទិកា​ផ្លាស់​ប្តូរ​រូបមន្ត​​អភិវឌ្ឍន៍​ទូទាំង​ពិភពលោក​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅ​ក្រុង​កូឡាលំពួរ​ក្នុង​ថ្ងៃ​ដដែល​​នោះ​ ​លោកMaYun​​បាន​​​​មាន​ប្រសាសន៍​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ថា សេចក្តី​ផ្តួច​ផ្តើម​អំពី​យុទ្ធសាស្រ្ត​"ខ្សែរ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"ដែលផ្តួច​ផ្តើម​​ដោយ​ប្រទេស​ចិន​បាននាំ​មក​នូវ​​កាលានុវត្តភាព​ដល់​សហគ្រាសធុនតូច​និង​មធ្យម​​នៃ​​បណ្តា​ប្រទេស​តាម​​បណ្តោយ​យុទ្ធសាស្រ្ត​ផ្លូវ​សូត្រ​បូក​រួម​ទាំង​​ប្រទេស​ម៉ាឡេស៊ី​ ដែល​នឹងទទួល​បាន​ផលប្រយោជន៍​ពី​សេចក្តី​ផ្តួច​ផ្តើម​នេះ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ