នាយក​រដ្ឋមន្រ្តីចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយអគ្គទេសាភិបាល​អូស្រ្តាលី​
2017-03-24 16:05:19  cri  Web Editor:Zhai Qianqian

     ​​  នៅ​រសៀល​​​ថ្ងៃទី ២៣ ខែមីនា​តាម​ម៉ោង​តំបន់​អូស្រ្តាលី  លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​​Peter Cosgrove​​​ អគ្គទេសាភិបាល​អូស្ត្រាលី​នៅ​ទីស្តីការ​អគ្គទេសាភិបាលនា​ក្រុង​​កង់បេរ៉ា​ ។ 

      លោក​Li Keqiang  បាន​ថ្លែង​ថា មិត្តភាព​រវាង​ចិននិង​អូស្រ្តាលី​មានភាព​កាន់​តែ​ស៊ី​ជម្រៅ​ជា​បន្ត​បន្ទាប់​ កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បាន​វិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ។​ ប្រទេស​ចិ​ន​រីករាយ​​ក្នុង​ការ​គោរព​​និង​រាប់​អាន​គ្នា​ប្រកប​ដោយ​​សមភាព​ជា​មួយ​ប្រទេស​អូស្រ្តាលី​ ក្នុង​ន័យ​ពង្រីក​វិស័យ​សហប្រតិបត្តិការ​ជាក់​ស្តែង​ បង្កើន​ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌​មនុស្សជាតិ​ ដើម្បី​​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរអាច​នាំ​មក​នូវ​​​សុខសុភមង្គលដល់​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ច្រើន​ថែម​ទៀត​ ។ 

     ជា​ការ​ឆ្លើយ​តប លោក​​​Peter Cosgrove​បាន​សម្តែងកិច្ច​ស្វាគមន៍​ចំពោះ​លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិនដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី​ ព្រមនិង​ថ្លែង​ថា  ប្រទេស​អូស្រ្តាលី​រីករាយ​ដែលមើល​​ឃើញ​ថា សេដ្ឋកិច្ច​​ចិន​រក្សាសន្ទុះ​​កំណើន​យ៉ាង​ខ្លាំង ហើយ​ជឿ​ជាក់​ថា ប្រទេស​អូស្រ្តាលី​នឹង​អាច​ទទួលបាន​ផលប្រយោជន៍​​ផង​ដែរ​ ។ ប្រទេស​អូស្រ្តាលី​មាន​បំណង​ពង្រឹងនិង​ពង្រីក​​ការ​ប្រាស្រ័យ​ទាក់​ទង​និងកិច្ចសហប្រតិបត្តិការ​គ្រប់​ស្រទាប់​​ជាន់​ថ្នាក់​និង​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​អូស្រ្តាលី​និង​ចិន​ឲ្យ​​រីកចម្រើន​​ឥត​ឈប់ឈរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ