តំណាង​ចិន​អំពាវនាវ​ឲ្យ​លើក​កម្ពស់​សមត្ថភាព​គាំ​ពារ​សន្តិសុខ​ជា​សមូហភាពរបស់​ទ្វីប​អាហ្រ្វិក
2017-03-24 15:10:39  cri  Web Editor:Zheng Lei

      ថ្ងៃ​ទី​២៣​ខែ​មីនា លោកLiuJieyiតំណាង​ប្រទេស​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហ​ប្រ​ជាជាតិ​បាន​អំពាវនាវ​ថា សហគមន៍​អន្តរជាតិ​គួរ​តែ​គាំទ្រ​ដល់​កិច្ច​កសាង​កង​ទ័ព​ជា​ប្រចាំ​និង​កង​ទ័ព​ប្រតិកម្ម​រហ័ស​របស់​អាហ្រ្វិក ដើម្បី​លើក​កម្ពស់​សមត្ថភាព​គាំពារ​សន្តិ​សុខ​ជា​សមូហ​ភាព​របស់​ទ្វីប​អាហ្រ្វិក។

      នៅ​ថ្ងៃ​ដដែល ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​បើក​ធ្វើ​សន្និសីទ​បើក​ចំហ​អំពី​បញ្ហា​សូម៉ាលី​ ព្រម​ទាំង​អនុម័ត​ជា​ឯកច្ឆន្ទ​​នូវ​សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​អនុញ្ញាតឲ្យ​ក្រុម​បេ​សក​កម្ម​ជួយ​ឧបត្ថម្ភ​សូម៉ាលី​នៃ​អង្គការ​សហប្រជាជាតិ​ពន្យារពេល​បំពេញ​ភារកិច្ច​នៅ​សូម៉ាលី​ថែម​ទៀត។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ