ការចរចាសន្តិភាពហ្សឺណែវជុំ​ថ្មី​អំពី​បញ្ហាស៊ីរីចាប់​ដំណើរ​ការ​ការ​ពិគ្រោះ​ពិភាក្សា​ក្រៅ​ផ្លូវ​ការ
2017-03-24 15:10:04  cri  Web Editor:Zheng Lei

      ថ្ងៃ​ទី​២៣​ខែ​មីនា ការ​ចរចា​សន្តិភាព​ហ្សឺណែវ​ជុំ​ថ្មី​អំពី​បញ្ហា​ស៊ីរី​ដែល​ដឹក​នាំ​ដោយ​អង្គការ​សហ​ប្រ​ជាជាតិ​បាន​ចាប់​ដំណើរ​ការ​ការ​ពិគ្រោះ​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​នៅ​ក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​ដដែល លោកRamzyបេសកជន​រង​ទទួល​បន្ទុក​​បញ្ហា​ស៊ីរី​របស់​អគ្គលេ​ខាធិការ​អង្គការ​សហ​ប្រ​ជាជាតិ​ចាប់​ផ្តើម​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជា​មួយ​ភាគីនានា។

      នេះ​គឺ​ជា​ការ​ចរចា​សន្តិភាព​ជុំទី​៥​ដែល​តំណាង​រដ្ឋាភិបាល​ស៊ីរី​និង​បក្ស​ប្រឆាំង​ធ្វើ​ឡើង​នៅ​ក្រុង​ហ្សឺណែវ ហើយ​ក៏​ជា​លើក​ដំបូង​ហើយ​ដែល​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​អំពី​របៀប​វារៈ​ដែល​បាន​ពិភាក្សា​និង​កំណត់​ជា​មួយ​គ្នារួច​មក​ហើយ​នោះផងដែរ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ