លោកលីខឺឈាងនាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ជា​មួយ​លោកTurnbull​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី
2017-03-24 15:09:28  cri  Web Editor:Zheng Lei

      ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មីនា តាម​ម៉ោង​តំបន់អូស្រ្តាលី​ លោកលីខឺឈាងនាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោកTurnbull​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលីនៅ​វិមាន​រដ្ឋ​សភា​នា​ក្រុង​កង់បេរ៉ា។

      លោក​លីខឺឈាង​បាន​ថ្លែ​ង​ថា ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​ប្រទេស​នានា​រួម​ទាំង​ប្រទេស​អូស្រ្តាលីផង ដើម្បី​ប្រកៀក​ស្មាគ្នាគាំពារ​សន្តិភាព​និង​ស្ថិរភាព​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រហូត​ដល់​ពិភពលោក​ទាំង​មូល​ផង​ដែរ។ ប្រទេស​ចិន​នឹង​បន្ត​ពង្រីក​ការ​បើក​ទូលាយ​ចំពោះ​ក្រៅ​ប្រទេស ព្រម​ទាំង​រួម​សហការ​ជា​មួយ​ភាគី​អូស្រ្តាលី​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជំរុញទំនាក់​ទំនង​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ទទួល​បាន​ការ​រីក​ចម្រើន​កាន់​តែ​ច្រើន ក៏​ដូច​ជា​បញ្ចេញ​សញ្ញា​វិជ្ជមាន​តាម​រយៈ​ប្រតិ​បត្តិការ​ជាក់​ស្តែងដើម្បី​ជំរុញ​សេរី​ភាព​និង​ភាព​ងាយ​ស្រួល​ផ្នែក​ពាណិជ្ជកម្ម​និង​ការ​វិនិ​យោគ និង​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ជា​សកល​ដែល​មាន​ស្រាប់​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​បំពេញ​បន្ថែម​​កម្លាំង​ចលករយូរអង្វែង​សម្រាប់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក និង​ផ្តល់​ការ​ប៉ាន់​ប្រមាណ​ដែល​មាន​ភាព​នឹង​នរ។

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ