សន្និសីទ​តុមូល​នៃ​មគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​របស់​វេទិកា​បូអាវ​បាន​រៀបចំ​ធ្វើ​នៅ​តំបន់​បូអាវ​ខេត្តហៃណាន​ប្រទេសចិន
2017-03-24 09:39:37  cri  Web Editor:Liu Yan

សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​របស់​វេទិកាBoaoបាន​រៀប​ចំ​ធ្វើ​នៅតំបន់Boaoខេត្ត​ហៃណានប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២៣ ខែ​មីនា។មគ្គុទេ្ទសក៍ប្រព័ន្ធសារព័ត៌មាន​ចំនួនជាង២០រូបដែលមកពីប្រទេសនានាលើពិភពលោកបាន​ចូលរួម​សន្និសីទ​​តុមូល​នៃ​មគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មានលើកនេះ ដើម្បីពិគ្រោះ​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​ អនាគត​ថី្មនៃ​កិច្ចសហប្រតិបតិ្តការ​រវាង​ប្រព័ន្ធ​សារព័ត៌​មាន​អាស៊ី។

ក្នុង​សនិ្នសីទ ឯកឧត្តមគឹមគុណវឌ្ឍ​អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានថ្លែង​ថា ​សន្និសីទ​តុមូល​នៃមគ្គុទេសក៍ប្រព័ន្ធសារព័ត៌មាន​នៃវេទិកាបូអាវ​អាស៊ី​ប្រចាំ​ឆ្នាំនេះ គឺធ្វើ​ឡើងក្រោម​ប្រធានបទ ​អនាគតថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​រវាងប្រព័ន្ធ​សារព័ត៌មាន​អាស៊ី​ យើង​ទាំងអស់គ្នា​បាន​ដឹងច្បាស់​ហើយថា ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រព័ន្ធ​សារព័ត៌មាន​ជា​ចំណង​សម្រាប់​តភ្ជាប់​និង​ជា​ស្ពាន​សម្រាប់​ឈាន​ទៅរក​ការលុប​បំបាត់​ភាព​ភាន់​ច្រឡំ​រវាង​វប្បធម៌ទីទៃគ្នា ​បង្កើន​ការយោគ​យល់​គ្នា​និង​ការជឿទុកចិត្ត​លើគ្នា ​ព្រម​និង​សម្រេច​ការស្វែង​រក​ចំណុច​ឯកភាព​គ្នា​និង​រក្សា​ទុក​ទស្សនៈ​ផ្សេងគ្នា។​សន្និសីទ​តុមូល​នៃ​មគ្គុទេសក៍​ប្រព័ន្ធ​សារព័ត៌មាន​នៃ​វេទិកា​បូអាវអាស៊ី​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​ពិភាក្សា​ស្តី​ពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រព័ន្ធសារព័ត៌​មាន​ក្នុង​តំបន់​អាស៊ី ​ហើយ​ប្រការនេះ​ក៏ជា​អ្វី​ដែល​ប្រព័ន្ធសារព័ត៌មាន​យើង​ចង់​បាន​ជា​បន្ទាន់​ផងដែរ។​

អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ថា ​ដើម្បី​ការ​អភិវឌ្ឍ​នៃ​តំបន់អាស៊ី ​ប្រព័ន្ធ​សារព័ត៌មាន​អាស៊ី​ត្រូវ​ដើរ​តួនាទី​កាន់​តែធំ។ទី​មួយ ​ត្រូវ​ដើរ​តួនាទី​ដែល​មាន​លក្ខណៈ​ស្ថាបនា​លើវិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​សត្យានុម័ត ​ពិតប្រាកដ ​ត្រឹមត្រូវ ​និង​គ្រប់ជ្រុងជ្រោយ​។​ទីពីរ ​ត្រូវ​ដើរ​តួនាទី​ដែល​មាន​លក្ខណៈ​ស្ថាបនា​លើ​វិស័យ​ជំរុញ​ការ​អភិវឌ្ឍ​ទៅ​វិញទៅមក។ ​ទីបី ​ត្រូវ​ដើរ​តួនាទី​ដែល​មាន​លក្ខណៈ​ស្ថាបនា​លើ​វិស័យ​បង្កើន​ការ​យល់ដឹង​ពីគ្នា​និង​មិត្ត​ភាព​។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ