នាយករដ្ឋមន្រ្តី​ស៊ូម៉ាលី​ប្រកាស​បញ្ជី​ឈ្មោះ​នៃ​សមាសភាព​​គណៈរដ្ឋមន្ត្រី​ថ្មី​
2017-03-23 15:26:48  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២១​ខែ​មីនា​ ​លោក​Khaire​នាយករដ្ឋមន្ត្រី​ស៊ូម៉ាលី​បាន​ប្រកាស​បញ្ជី​ឈ្មោះ​នៃ​សមាសភាព​គណៈរដ្ឋមន្រ្តី​ថ្មី​ ​ក្នុ​ងនោះ​បូក​រួម​ទាំង​ឧបនាយករដ្ឋមន្រ្តី​មួយ​រូប​ ​រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​២៦រូប​ ​រដ្ឋមន្រ្តី​កិច្ច​ការពារ​១៥​រូប​ព្រម​និង​អនុរដ្ឋមន្ត្រី​​២៦​រូប​។ ​លោក​Khaire​បាន​ថ្លែង​ថា​ ​សមាសភាព​​នៃ​គណៈរដ្ឋមន្រ្តី​ថ្មី​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ប្រជាជន​ស៊ូម៉ាលី​ ​ព្រម​និង​ខិតខំ​បម្រើ​ប្រទេសជាតិ​អស់​ពី​កម្លាំង​កាយចិត្ត​។ ​ជា​មួយ​គ្នានេះដែរ​ ​លោក​ក៏បាន​ដាស់តឿន​ឲ្យ​សភា​ពន្លឿន​ការ​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​លើ​បញ្ជី​ឈ្មោះ​នៃ​សមាសភាព​គណៈរដ្ឋមន្ត្រីថ្មី​ផងដែរ​ដើម្បី​ជំរុញ​​ឲ្យ​គណៈរដ្ឋ​មន្រ្តី​អាច​ដំណើរ​ការ​បាន​ឆាប់​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ