កូរ៉េខាងត្បូង​ចាប់​ផ្តើម​ស្ទួច​​នាវា​ឈ្មោះ​​Sewol​ដែល​បាន​លិច​
2017-03-23 15:24:42  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២២​ខែ​មីនា​ ​ក្រសួង​មហាសមុទ្រ​​និង​ជលផល​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ថា​ ​ការងារ​សាកល្បង​ស្ទួច​​នាវា​ឈ្មោះ​​Sewol​ដែល​បាន​លិច​បាន​ចាប់​ដំណើរ​ការ​​នា​យប់​ថ្ងៃដដែល​នោះ​។ ​គិត​មក​ទល់​វេលា​ម៉ោង​១៥​និង​៣០​នា​ទី​ថ្ងៃដដែល​ ​បាន​ស្ទួច​​នាវា​ឲ្យ​ឃ្លាត​ពី​បាត​សមុទ្រ​១​ម៉ែត្រ​ដោយ​ជោគជ័យ​។ ​បើសិន​ជា​អ្វីៗ​គ្រប់​បែបយ៉ាង​ប្រកបដោយ​មាន​ភាព​រលូន​ ​នោះ​មាន​សង្ឃឹម​អាច​ស្ទួច​នាវា​ឲ្យ​ចេញ​ពី​ផ្ទៃ​ទឹក​នៅ​ថ្ងៃទី​២៣​ខែ​មីនា​។

      សូមបញ្ជាក់​ថា​ ​កាល​ពី​ថ្ងៃទី​១៦​ខែ​មេសា​ឆ្នាំ​២០១៤​ ​នាវាដឹក​អ្នក​ដំណើរ​ដែល​មាន​​ផ្ទុក​មនុស្ស​៤៧៦​នាក់​បាន​លិច​នៅ​ក្នុង​លំហ​សមុទ្រ​នៅ​ក្បែរ​ខេត្ត​Jeolla Namdo​ប្រទេស​កូរ៉េខាងត្បូង​ ​មាន​មនុស្ស​តែ​១៧២​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជួយ​​សង្គ្រោះ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ