អ្នក​នាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​ ​ការ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កោះ​Huangyan​បង្កើត​ស្ថានីយ​ត្រួតពិនិត្យ​បរិស្ថាន​គឺ​មិន​ត្រឹមត្រូវ​
2017-03-23 15:22:37  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២២​ខែមីនា​ លោកស្រី​Hua Chunying​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​​ថា​ ប្រទេស​ចិន​បានផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ការពារ​អេកូ​-​បរិស្ថាន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ប្រការ​នេះ​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​​ទេ​។ ​ក្រោយ​ពីធ្វើ​ការ​​ស្វែង​យល់ពី​ស្ថាប័ន​​សមត្ថកិច្ច​របស់​ប្រទេស​ចិន​ ​​ការ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កោះ​Huangyan​បង្កើត​ស្ថានីយ​ត្រួតពិនិត្យ​បរិស្ថាន​គឺ​មិន​ត្រឹមត្រូវ​។

 ​ ​  លោកស្រី​Hua Chunying​បាន​ថ្លែង​ថា​ ​ទាក់ទិននឹង​បញ្ហា​កោះ​Huangyan​ គោល​ជំហរ​របស់​ប្រទេស​ចិន​គឺ​ជាប់លាប់​​និង​ច្បាស់លាស់​។ ជា​មួយ​គ្នា​នេះ​ដែរ​ ​ប្រទេស​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ ​ព្រម​និង​ថែរក្សា​និង​ឲ្យ​តម្លៃ​លើ​​និន្នាការ​អភិវឌ្ឍដ៏​​ល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​នាពេល​បច្ចុប្បន្ន​ ​ហើយ​នឹង​បន្ត​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទៀត​​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ឲ្យ​រីកចម្រើន​ដោយ​បរិសុទ្ធ​ នឹងនរ​និង​ឆាប់​រហ័ស​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ