ក្រសួង​ការបរទេស​ចិន ៖​ មិន​​ប៉ះ​ទង្គិច​គ្នា​និង​មិន​​បដិបក្ខ​គ្នា​ គោរ​ព​គ្នា​ទៅ​វិញ​ទៅ​មក​ សម្រេច​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-ឈ្នះ​ គឺ​ជា​វិធី​រួម​រស់​ជា​មួយ​គ្នា​​​ដ៏​ត្រឹម​ត្រូវ​សម្រាប់​មហា​ប្រទេសទាំង​ពីរ​​ចិននិង​អាមេរិក​
2017-03-23 15:43:41  cri  Web Editor:Zhai Qianqian

     ​​  ​​ថ្ងៃទី ២២ ខែមីនា​ លោកស្រី​Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា ក្នុង​អំឡុង​ពេល​ដែល​លោក​Rex Tillerson ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ​ ប្រទេស​ចិននិង​អាមេរិក​បាន​ឈាន​ដល់​មតិ​ឯកភាព​គ្នា​យ៉ាង​ជាក់​ច្បាស់​មួយ​គឺ​ការ​​ប្រកាន់​យក​ស្មារតី​​មិន​​ប៉ះ​ទង្គិច​គ្នា​និង​មិនបដិបក្ខ​គ្នា​ គោរ​ព​គ្នា​ទៅ​វិញ​ទៅ​មក​ សម្រេច​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-ឈ្នះ​​ និង​ខិត​ខំ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិននិង​អាមេរិកដែល​ឈរ​លើ​ទី​ចាប់​ផ្តើម​ថ្មី​​ ​។ ប្រការ​នេះ​ជា​វិធី​រួម​រស់​ជា​មួយ​​គ្នា​​​ដ៏​ត្រឹម​ត្រូវ​​សម្រាប់​មហា​ប្រទេស​ទាំង​ពីរ​ចិននិង​អាមេរិក​​ ។

      លោកស្រី​Hua Chunying បាន​ថ្លែង​ថា​ ប្រទេស​ចិន​រីករាយ​បង្កើន​ការ​ប្រាស្រ័យ​​ទាក់​ទង​ជា​មួយ​អាមេរិក​ ដើម្បី​ស្វែង​យល់​​ពី​​គ្នា​ឲ្យ​កាន់​តែស៊ី​ជម្រៅ បង្កើន​ការ​កសាង​ទំនុក​ចិត្ត​លើ​គ្នា ដោះស្រាយការ​ខ្វែង​គំនិត​ដោយ​សមរម្យ​ ពង្រីក​ឥត​ឈប់​ឈរ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ទ្វេភាគី​ ក្នុង​តំបន់​និង​អន្តរជាតិ សំដៅ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិននិង​អាមេរិក​ឲ្យ​​ទទួល​បាន​ការអភិវឌ្ឍ​កាន់​តែ​ច្រើន​ដោយ​ឈរ​លើ​ទី​ចាប់​ផ្តើម​ថ្មី ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ