សេតវិមាន​អាមេរិក​ប្រកាសថា​លោក​ប្រធានាធិបតីត្រាំ​នឹង​ចូល​រួម​សន្និសីទ​កំពូល​អង្គការ​ណាតូ​នៅ​ខែ​ឧសភា
2017-03-23 13:50:22  cri  Web Editor:Zheng Lei

      ថ្ងៃ​ទី ២១ខែ​មីនា សេតវិមាន​អាមេរិក​បាន​ប្រកាស​ថា លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​នឹង​ចូលរួម​សន្និសីទ​កំពូល​អង្គការ​ណាតូដែល​នឹង​បើក​ធ្វើ​នៅ​ក្រុង​ប៊្រុចសែល​នៃ​ប្រទេស​បែល​ហ្ស៊ីកនៅ​ថ្ងៃ​ទី​២៥​ខែ​ឧសភាខាងមុខនេះ។

      នៅ​ថ្ងៃ​ដដែល សេតវិមាន​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ក្នុង​អំឡុង​ពេល​ចូល​រួម​សន្និសីទ​កំពូល​អង្គការ​ណាតូ​ជា​លើក​ដំបូង លោក​ត្រាំ​នឹង​រំលឹក​ឡើង​វិញ​នូវ​គោល​ជំហរ​របស់​អាមេរិក​ស្តីពី​ការ​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​អង្គការ​ណាតូ ព្រម​ទាំង​ជួប​​ពិគ្រោះ​ពិភាក្សា​ជា​មួយ​ប្រមុខ​រដ្ឋ–រដ្ឋាភិបាល​​នៃ​ប្រទេស​ផ្សេងទៀត​អំពី​តួនាទី​របស់​អង្គការ​ណាតូ​លើ​វិស័យ​បង្រ្កាប​ភេរវកម្មនិយមនិង​បែបបទ​រំលែក​ការ​ទទួល​ខុស​ត្រូវ​ផ្ទៃ​ក្នុង​របស់​អង្គការ​ណាតូ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ