ខេត្ត​យូណាននឹង​កសាង​មជ្ឈមណ្ឌលសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​សំដៅ​ទៅ​រក​អាស៊ី​ខាង​ត្បូង​និង​អាស៊ី​អាគ្នេយ៍
2017-03-23 13:49:32  cri  Web Editor:Zheng Lei

      ថ្ងៃ​ទី​២២​ខែ​មីនា សាលារដ្ឋបាល​ខេត្ត​យូណាន​ប្រទេស​ចិន​បាន​ប្រកាសថា អាជ្ញាធរ​ខេត្ត​របស់​ខ្លួន​​នឹង​លើក​កម្ពស់​កម្លាំង​ជាក់​ស្តែង​ខាង​សេដ្ឋកិច្ច​តំបន់​និង​សមត្ថភាព​ជំរុញ​ការ​គ្រប់​ដណ្តប់​ដោយ​គ្រប់​ជ្រុង​ជ្រោយ សំដៅ​បង្ក​បង្កើត​​ជា​រចនាសម្ព័ន្ធ​ថ្មី​ដែល​បើក​ទូលាយ​ដោយ​គ្រប់​ជ្រុង​ជ្រោយ បង្កើតវេទិកា​ថ្មី​សម្រាប់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ ដើម្បី​ក​តើត​បាន​ជាមជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​កត្តា​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់ មាន​បរិយាកាស​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​បើក​ទូលាយ​និង​ធូរ​រលុង មាន​របរ​សេវាកម្ម​រីក​លូត​លាស់​និង​សំដៅ​ទៅ​រក​អាស៊ី​ខាង​ត្បូង​និង​អាស៊ី​អាគ្នេយ៍។

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ