បេសកជនពិសេស​ប្រទេស​ចិន​អំពាវនាវ​ឲ្យ​ដោះស្រាយ​បញ្ហា​ស៊ីរី​ដោយ​កិច្ច​សន្ទនា​នយោបាយ
2017-03-23 14:58:47  cri  Web Editor:Liu Yan

    ថ្ងៃទី២២ ខែមីនា ​នៅ​ក្នុង​សន្និសីទកាសែត​ដែល​រៀបចំធ្វើ​នៅ​ទីក្រុង​ហ្សឺណែវ​ ​លោក​XieXiaoyan​បេសកជន​ពិសេស​របស់​ប្រទេស​ចិន​ទទួល​បន្ទុក​បញ្ហា​ស៊ីរី​បាន​អធិប្បាយ​អំពី​គោលជំហរ​និង​គោលការណ៍​របស់​ប្រទេស​ចិន​លើ​បញ្ហា​ស៊ីរី ​ហើយ​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ស៊ីរី​ដោយ​កិច្ចសន្ទនា​នយោបាយ។​ទន្ទឹមនឹង​នេះ ​ភាគី​ចិន​រីករាយ​កិច្ចសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​សហគមន៍អន្តរជាតិ ​ក្នុង​នោះ​រួមទាំង​អង្គការ​សហប្រជាជាតិ​ផងដែរ ​ក្នុង​ន័យ​ធ្វើ​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ឲ្យ​ការចរចា​សន្តិភាព​ហ្សឺណែវ​ទទួល​បាន​សមិទ្ធផល​ក្នុង​ពេល​ក៏ខ្លីខាង​មុខ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ