ថ្នាក់ដឹកនាំ​ថៃ​និង​ហ្វីលីពីន​សន្យា​ថា​នឹង​ខិតខំ​ដើម្បី​ជំរុញ​ឲ្យ​សម្រេច​បាន​នូវ​ក្របខ័ណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​
2017-03-22 15:17:19  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២១​ខែ​មីនា​ លោក​Prayut​នាយករដ្ឋមន្រ្តី​ថៃ​បាន​ជួប​ពិភាក្សា​ការងារ​ជ​ាមួយ​លោក​ឌូតឺទេ​ប្រធានាធិបតី​ហ្វីលីពីន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ថៃ​។ ​ភាគី​ទាំង​២​បាន​គូសបញ្ជាក់​នូវ​ភាព​ចាំបាច់​នៃ​ការ​អនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តី​ប្រកាស​ប្រតិបត្តិ​របស់​បណ្តា​ភាគី​សមុទ្រ​​ចិន​ខាង​ត្បូង​ ​ព្រម​និង​សន្យា​ថា​នឹង​ខិតខំ​ដើម្បី​ជំរុញ​ឲ្យ​សម្រេច​បាន​នូវ​​ក្របខ័ណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​។

      លោក​ឌូតឺទេ​បាន​ថ្លែង​ថា​ ​បណ្តា​ប្រទេស​នានា​គប្បី​គោរព​សិទ្ធិ​សេរីភាព​ផ្នែក​អាកាសចរណ៍​និង​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ប្រការ​នេះ​កឺ​ជា​លក្ខ័ខ័ណញឌ​មូលដ្ឋាន​សម្រាប់​ការ​ធានា​ដល់​ការ​អភិវឌ្ឍ​ក្នុង​​តំបន់​។ 
      ជា​ការ​ឆ្លើយ​តប​ ​លោក​Prayut​បាន​ថ្លែង​ថា​ ​ការ​កសាង​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​ទៅ​ជា​សមុទ្រ​ដែល​ប្រកប​ដោយ​សន្តិភាព​ ​ស្ថិរភាព​និង​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​ជា​គោលដៅ​ខ្ពស់​បំផុត​របស់​បណ្តា​ប្រទេស​នានា​ ​មាន​តែ​ធ្វើ​បែប​នេះ​​ទើប​អាច​ឲ្យ​ប្រជាជន​ក្នុងតំបន់​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ