អាជ្ញាធរ​ប៉ូលិស​ថៃ​​ប្រកាស​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​នាយករដ្ឋមន្រ្តី​
2017-03-22 15:16:21  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២០​ខែ​មីនា​ ​អាជ្ញាធរ​ប៉ូលិស​ថៃ​បាន​បង្ហាញ​ថា​ ​មាន​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ប៉ុនប៉ង​ធ្វើ​​ឃាត​លោក​Prayut​នាយករដ្ឋមន្រ្តី​ថៃ​។ ​សមត្ថកិច្ច​​បាន​ឆែកឆេរ​និង​ដកហូត​​អាវុធ​ជាតិ​ផ្ទុះ​មួយ​ចំនួន​ដែល​លាក់​ទុក​ដោយ​សម្ងាត់​ ​ការ​ស៊ើបអង្កេត​បង្ហាញ​ថា​អាវុធ​ជាតិផ្ទុះ​ទាំង​នេះ​គឺ​ជា​របស់​ក្រុម​អាវក្រហម​។ ​ជំហាន​ក្រោយ​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​។ ​អ្នកនាំពាក្យ​អាជ្ញាធរ​​ប៉ូលិស​បាន​ថ្លែង​នា​ថ្ងៃដដែលថា​ ​មាន​ភស្តុតាង​ច្បាស់​បង្ហាញ​ថា​ពួក​ប្រឆាំង​រដ្ឋាភិបាល​ប៉ុនប៉ង​ប្រើ​អាវុធ​ទៅ​បង្ក​អំពើ​ហិង្សា​និង​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាល​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ