ប្រទេស​ចិន​និង​អ៊ី​ស្រាអែល​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ផ្នែក​​​ច្នៃប្រឌិត​ថ្មី​​
2017-03-22 18:16:52  cri  Web Editor:Zhai Qianqian

     ​​  ​​ថ្ងៃទី ២១ ខែមីនា​ ប្រទេស​ចិននិង​អ៊ី​ស្រាអែល​បាន​​ចេញ​​សេចក្តី​ថ្លែងការណ៍​រួម​​នៅ​ក្រុង​ប៉េកាំង ដោយ​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​បបាន​ង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​​ផ្នែក​​ច្នៃ​ប្រឌិត​ថ្មី​ ។ 

      សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូគ្រប់​ជ្រុង​ជ្រោយ​ផ្នែក​​​ច្នៃ​ប្រឌិត​ថ្មី​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និងប្រទេស​​អ៊ីស្រាអែល​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​មហាប្រទេស​សេដ្ឋកិច្ច​លើពិភព​លោក​ ប្រទេស​ចិន​បាន​និង​កំពុង​អនុវត្ត​យុទ្ធសាស្រ្ត​អភិវឌ្ឍ​​ន៍​ក្រោមការ​​ជំរុញនៃ​​ការ​ច្នៃ​ប្រឌិត​ថ្មី ចំណែក​ឯ​ប្រទេស​អ៊ីស្រាអែល​មាន​ឋានៈ​នាំ​​មុខ​លើ​វិស័យ​ច្នៃ​ប្រឌិត​ថ្មី សិក្សាស្រាវជ្រាវ​និង​ផលិតដែល​ពិភពលោក​ទទួល​ស្គាល់​​ ។ហេតុ​នេះ​ ​ការ​បន្ត​ធ្វើ​ឲ្យកាន់​តែ​ស៊ី​ជម្រៅ​នូវ​​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​អ៊ី​ស្រាអែល​មាន​សក្តានុពល​យ៉ាង​ធំធេង​​ ។ ប្រការ​ដែល​ប្រទេស​ទាំង​ពីរ​ឈរលើ​មូលដ្ឋាន​ដែល​គោរព​គ្នា​និង​មាន​សមភាព​​​ ខិត​ខំ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​​ច្នៃ​ប្រឌិត​ថ្មី គឺ​សម​ស្រប​នឹង​ផលប្រយោជន៍​ជា​មូលដ្ឋាន​​នៃ​​ប្រទេស​​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​មានអត្ថប្រយោជន៍​វែង​ឆ្ងាយ​ចំពោះ​ការអភិវឌ្ឍ​នៃ​ប្រទេស​ទាំង​ពីរ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ