លោកស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Benjamin Netanyahu​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល
2017-03-22 18:16:03  cri  Web Editor:Zhai Qianqian

     ​​  ​​ថ្ងៃទី ២១ ខែមីនា​ នៅ​ក្រុង​ប៉េកាំង លោក​ស៊ី​ ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សាការងារ​ជា​មួយ​លោក​Benjamin Netanyahu នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ បន្ទាប់​មក​ភាគី​ទាំង​ពីរ​បាន​​ប្រកាស​ថា ប្រទេស​ទាំង​ពីរ​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយផ្នែក​​ច្នៃ​ប្រឌិត​ថ្មី ។

      លោក​ស៊ី​ ជីនភីង​បានថ្លែង​​ថា ប្រការ​ដែល​ប្រទេស​ទាំង​ពីរ​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ផ្នែក​​ច្នៃ​ប្រឌិត​ថ្មី​នឹង​ជំរុញ​ថែម​​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្នៃ​ប្រឌិត​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​ចិននិង​អ៊ីស្រាអែល ដើម្បី​សម្រេច​ឲ្យ​បាន​កាន់តែ​ល្អ​នូវ​​ការ​បំពេញ​បន្ថែម​គ្នា​ផ្អែក​ឧត្តមានុភាពរៀង​ខ្លួន​​​ សំដៅ​ផ្តល់​ផល​ប្រយោជន៍​ជាក់​ស្តែង​កាន់​តែ​ច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

      ជា​ការ​ឆ្លើយ​តប លោក​ Benjamin Netanyahu ​បាន​ថ្លែង​ថា ប្រទេស​អ៊ីស្រាអែល​រីករាយ​​ក្នុង​ការ​ចាត់​ទុក​​ការ​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ផ្នែក​​​ច្នៃ​ប្រឌិត​ថ្មីរវាង​ប្រទេស​ចិននិង​អ៊ីស្រាអែល​ជា​កាលានុវត្តភាពមួយ​ ​ដើម្បី​ដើរ​តួនាទី​យ៉ាង​​ពេញ​លេញ​​នៃ​​ឧត្តមានុភាព​ផ្នែក​បច្ចេក​វិទ្យា​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​ ​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិត​ល្មួត​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ អាច​ផ្តល់​សុខ​សុភមង្គល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​នៃ​ពិភពលោក​ឲ្យ​មាន​ភាព​រុង​រឿង​ថ្កុំ​ថ្កើង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ