កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ចេញផ្សាយ​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​លោក​​ឆ្នាំ​២០១៦
2017-03-22 15:36:14  cri  Web Editor:Liu Yan

    ថ្ងៃទី២១ ខែ​មីនា ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​បាន​ចេញផ្សាយ​របាយការណ៍​ស្តីពី​ការ​អភិវឌ្ឍ​មនុស្សលោក​ឆ្នាំ​២០១៦​នៅ​ទីក្រុងស្តុកខុល​រាជធានី​ស៊ុយអែត ​របាយការណ៍​បាន​បញ្ជាក់ថា​ ​នៅ​ក្នុង​កិច្ចការ​ជា​អាទិភាព​នៃ​ការ​អភិវឌ្ឍនៅ​ទូទាំង​ពិភពលោក​ ក្រុម​មនុស្ស​ងាយ​រងគ្រោះ​បំផុត​លើ​ពិភពលោក​នៅ​តែ​មិន​បាន​ទទួល​ការ​យកចិត្តទុកដាក់។ដើម្បីធានា​ឲ្យ​ការ​អភិវឌ្ឍមនុស្សជាតិ​មាន​និរន្តរភាព​និង​ផ្តល់​ផលប្រយោជន៍​​ដល់​មនុស្ស​គ្រប់រូប ​គឺ​ត្រូវការ​ជា​បន្ទាន់​នូវ​ការ​យកចិត្តទុកដាក់​ដល់​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​បំផុត ហើយ​សកម្ម​ចាត់វិធានការ​លុបបំបាត់​ឧបសគ្គ​ទាំង​ឡាយ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ