សហព័ន្ធ​បក្ស​ប្រឆាំង​របស់​ប្រទេស​ម៉ាឡេស៊ី​ទទួល​យក​បក្ស​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​លោក​mahathir​ឲ្យ​ចូល​​ជា​សមាជិកនៃ​​សហព័ន្ធ​
2017-03-21 15:12:37  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២០​ខែ​មីនា​ ​ក្រុមប្រឹក្សា​ភិបាល​កំពូល​នៃ​សហព័ន្ធ​ក្តី​សង្ឃឹម​​ដែល​ជា​សហព័ន្ធ​បក្ស​ប្រឆាំង​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើ​សេចក្តី​សម្រេច​នៅ​ក្រុង​គូឡាលំពួរ​ដើម្បី​ទទួល​យក​បក្ស​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​​លោក​mahathir​ឲ្យ​ចូល​​ជា​សមាជិក​នៃ​សហព័ន្ធ​របស់​ខ្លួន​​។

      គណ​បក្ស​ទាំង​៣​នៃ​សហព័ន្ធ​ក្តី​សង្ឃឹម​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ​គណបក្ស​ទាំង​៣​និង​គណបក្ស​ទើប​ចូល​ថ្មី​នឹង​ធ្វើ​ការ​ពិភាក្សា​ ​ដើម្បី​កំណត់​សេចក្តី​ប្រកាស​រួម​ក៏​ដូច​ជា​សម្រេច​ស្លាក​សញ្ញា​ថ្មី​​នៃ​សហព័ន្ធ​ក្តីសង្ឃឹម​ផងដែរ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ