លោក​លីខឺឈាង​​នាយករដ្ឋមន្រ្តី​ចិន​ជួប​ពិភាក្សា​ជា​មួយ​តំណាងបរ​ទេស​​ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ វេទិកា​ជាន់​ខ្ពស់​ស្តីពី​ការ​អភិវឌ្ឍ​របស់ប្រទេស​ចិន​
2017-03-21 15:08:42  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២០​ខែ​មីនា​ ​លោក​លីខឺឈាង​​នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​បរទេស​​ដែលទៅ​​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​ជាន់​ខ្ពស់​​ស្តីពី​ការ​អភិវឌ្ឍ​របស់ប្រទេស​ចិន​នៅ​ទីស្តីការ​រដ្ឋ​តាវយូថៃ​ ដើម្បី​​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិ​យោបល់​ជា​មួយ​តំណាង​គ្រប់​រូប​​។

      លោក​លីខឺឈាង​​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​នេះ​ និន្នាការ​ដែល​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ក៏​ដូច​ជា​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​បាន​បង្ហាញ​ច្បាស់​​ថែម​ទៀត​ ​ពោល​គឺ​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ត្រូវ​បាន​លើក​កម្ពស់​ជា​បន្តបន្ទាប់​ ​និង​បាន​ពន្លឿន​ការ​លើក​កម្ពស់​និង​កែ​លម្អ​​រចនាសម្ព័ន្ធ​និង​ការ​តភ្ជាប់​រវាង​កម្លាំង​ចលករ​ចាស់​និង​ថ្មី​។ ប្រទេស​ចិន​បាន​ផ្តោត​សំខាន់​លើ​កំណែទម្រង់​ផ្នែក​ផ្គត់ផ្គង់​ អនុវត្ត​ដោយ​ស៊ី​ជម្រៅ​នូវ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ដែល​ជំរុញ​ដោយ​ការ​ច្នៃ​ប្រឌិត​ថ្មី​​ ​​ជំរុញ​ជា​បន្តបន្ទាប់​ឲ្យ​ប្រជាជន​បង្កើត​មុខរបរ​​និង​ធ្វើ​ការ​ច្នៃ​ប្រឌិត​ថ្មី​។ ​ឧស្សាហកម្ម​ថ្មី​និង​រូបមន្ត​ថ្មី​ដែល​ពឹងផ្អែក​ទៅ​លើ​​បណ្តាញ​អ៊ីនធើណែត​កំពុង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ចិន​។ ​ប្រទេស​ចិន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​​លើក​ទឹកចិត្ត​ការ​ច្នៃ​ប្រឌិត​ថ្មី​ ប្រកប​ដោយ​បរិយាប័ន្ន​និង​មាន​ភាព​មធ្យ័ត​ ​ខិតខំ​ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​ការ​ណែនាំ​ឲ្យ​បាន​ល្អ​ ​ក្នុង​ន័យ​ជំរុញ​មុខ​របរ​ងើប​ឡើង​ថ្មី​ឲ្យ​អភិវឌ្ឍ​ដោយ​បរិសុទ្ធ​ ហើយ​រីករាយ​រួមសហការ​ដោយ​ស៊ី​ជម្រៅ​ជា​មួយ​រដ្ឋាភិបាល​និង​សហគ្រា​នៃ​ប្រទេស​នានា​​សំដៅ​សម្រេច​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ