លោក​វ៉ាងអ៊ី រដ្ឋមន្រ្តី​ការ​បរទេស​ចិន ៖ ស្ថានការណ៍​​នៅ​ឧបទ្វីប​កូរ៉េ​ប្រឈម​នឹង​អនាគត​ពីរ​យ៉ាង​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​ដោយ​ត្រឹម​ត្រូវ​និង​ឈ្លាសវៃ​
2017-03-21 11:12:07  cri  Web Editor:Zhai Qianqian

     ​​  ​​ថ្ងៃទី ២០ ខែមីនា​ លោក​វ៉ាងអ៊ី​ រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បានអញ្ជើញ​ចូលរួម​​វេទិកា​ជាន់​ខ្ពស់​អំពី​ការអភិវឌ្ឍ​ប្រទេ​សចិនប្រចាំ​ឆ្នាំ ​២០១៧​ ដែល​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង ព្រម​និង​ថ្លែង​សុន្ទរកថា​ដោយ​បាន​លើក​ពី​បញ្ហា​នៃ​​ស្ថានការណ៍​​​ឧបទ្វីប​កូរ៉េ ។

      លោកវ៉ាងអ៊ី​​​​បាន​ថ្លែង​​ថា ក្នុង​រយៈ​ពេល​ជា​យូរ​កន្លង​ទៅ​​ ប្រទេស​ចិន​បាន​ប្រកាន់​ខ្ជាប់​គោល​ដៅ​ចម្បង​គឺ​ជំរុញ​​​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយគ្លេអ៊ែរដោយ​បាន​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ឥត​ឈប់​ឈរ​សំដៅ​ដោះស្រាយ​បញ្ហា​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី។​

      ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​ឧបទ្វីប​កូរ៉េ​ ប្រទេស​ចិន​សូម​លើកសំណើ​​ថា ​​ជាបឋម​ កូរ៉េ​ខាង​ជើង​ត្រូវ​ផ្អាក​​សកម្មភាពបង្ហោះ​​គ្រាប់​មីស៊ីល​ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ក៏​ត្រូវ​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ដែរ ។ ឆ្លងតា​ម​រយៈ​ការ​ផ្អាក​ធ្វើ​សកម្មភាព​ទាំង​ពីរ​នេះ ដើម្បី​បម្រះ​​​ខ្លួន​ចេញ​​ពី​ភាពជាប់​​គាំង​​ខាង​សន្តិសុខ​ក្នុង​​ពេល​បច្ចុប្បន្ន​ និង​ជំរុញឲ្យ​​បណ្តា​ភាគី​វិល​ត្រឡប់​ទៅ​រក​តុ​ចរចា​ជា​ថ្មី​ឡើង​វិញ ។ បន្ទាប់​មក​​​អនុលោម​​តាម​គំនិត​ដែល​អនុវត្ត​​​វិធី​សាស្រ្ត​ពីរ​​​ទន្ទឹម​គ្នា ដើម្បី​គួប​ផ្សំ​គ្នា​នូវ​ការ​សម្រេចបាន​នូវ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយគ្លេអ៊ែរជា​មួយ​​និង​ការ​បង្កើត​យន្តការ​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ