ការ​តាំង​ពិព័រណ៍​អន្តរជាតិ​ស្តីពី​ស្លឹក​តែ​និង​កាហ្វេ​របស់​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ ២០១៧ បាន​បើក​ធ្វើ​នៅ​ក្រុង​គូឡាលំពួរ​
2017-03-20 15:56:31  cri  Web Editor:Guo Xiangqing

      ការតាំង​ពិព័រណ៍​អន្តរជាតិ​ស្តីពី​ស្លឹកតែ​និង​កាហ្វេ​របស់​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ ២០១៧ ដែល​រៀប​ចំ​ដោយ​សភា​ពាណិជ្ជកម្ម​ស្លឹក​តែ​នៃ​ប្រទេស​ម៉ាឡេស៊ី សភា​ពាណិជ្ជកម្ម​ស្លឹក​តែ Pu Er នៃ​ប្រទេស​ម៉ាឡេស៊ី និង​សមាគម​សិល្បៈ​តែ​ក្រុង​គូឡាលំពួរ​បាន​សម្ពោធ​បើក​នៅ​ក្រុង​គូឡាលំពួរ​នា​ថ្ងៃទី ១៧ ខែ​មីនា ។

      លោក Shiu Kawai ប្រធាន​នាយកដ្ឋាន​ទេសចរណ៍​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ថ្លែង​ថា ការតាំង​ពិព័រណ៍​អន្តរជាតិ​ស្តីពី​ស្លឹកតែ​និង​កាហ្វេ​របស់​ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​ការ​តាំង​ពិព័រណ៍​ថ្នាក់​ពិភពលោក មាន​សហគ្រាស​ល្បី​ឈ្មោះ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ ​សុទ្ធ​តែ​ចូល​រួម​ការ​តាំង​ពិព័រណ៍​នេះ ហើយ​នាយកដ្ឋាន​ទេសចរណ៍​នៃ​ប្រទេស​ម៉ាឡេស៊ី​ក៏​នឹង​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផង​ដែរ ។ លោក​សង្ឃឹម​ថា សហគ្រាស​ដែល​បាន​ចូលរួម​ការ​តាំង​ពិព័រណ៍​លើក​នេះ​អាច​ក្តាប់​ជាប់​ឱកាស​មួយ​នេះ និង​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​សម្រាប់​បង្កើន​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ និង​រួម​គ្នា​ស្វែង​រក​ការ​អភិវឌ្ឍ​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ