រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​អាល្លឺម៉ង់​បដិសេធ​ពាក្យ​សំដី​របស់​លោក​ត្រាំ​​ស្តីពី​រឿង​អាល្លឺម៉ង់​ជំពាក់​លុយ​អង្គការ​ណាតូ
2017-03-20 15:55:10  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ១៩ ខែ​មីនា ប្រព័ន្ធ​សារព័ត៌មាន​របស់​ប្រទេស​អាល្លឺម៉ង់​បាន​ផ្សាយ​ដំណឹង​ថា នៅ​ថ្ងៃ​ដដែល លោក Ursula von der Leyen រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាល្លឺម៉ង់​បាន​បដិសេធ​ពាក្យ​សំដី​របស់​លោក ត្រាំ​ប្រធានាធិបតី​អាមេរិក​ស្តីពី​រឿង​អាល្លឺម៉ង់​បាន​ជំពាក់​លុយ​អង្គការ​ណាតូ​យ៉ាង​ច្រើន​ ។ លោក​ថ្លែង​ថា ពាក្យ​សំដី​របស់​លោក ត្រាំ​នេះ​គឺ​ជា​កំហុស​ឆ្គង​មួយ​ ។

      គួរ​រំលឹក​ថា កាល​ពី​ថ្ងៃទី ១៨ ខែ​មីនា លោក​ត្រាំ​បាន​ថ្លែង​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ថា អាល្លឺម៉ង់​បាន​ជំពាក់​លុយ​អង្គការ​ណាតូ​យ៉ាង​ច្រើន​ ហើយ​អាមេរិក​បាន​ផ្តល់​កិច្ច​ការពារ​ដល់​អាល្លឺម៉ង់​ដែល​ប្រកប​ដោយ​កម្លាំង​ខ្លាំង​និង​មាន​តម្លៃ​ថ្លៃ ដូច្នេះ​អាល្លឺម៉ង់​ក៏​ត្រូវ​បង់​លុយ​ឲ្យ​អាមេរិក​ដែរ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ