សមត្ថកិច្ច​ប៉ូលិស​ម៉ាឡេស៊ី​អះអាង​ថា បាន​រកឃើញ​អ្នក​ជាប់​សង្ស័យ​កាន់​តែ​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​បុរស​សញ្ជាតិ​កូរ៉េ​ខាង​ជើង​
2017-03-20 15:51:59  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ១៩ ខែ​មីនា លោក Khalid អគ្គស្នងការ​នគរបាល​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ថ្លែង​ថា ក្នុង​ពេល​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​សំណុំ​រឿង​ធ្វើ​ឃាត​បុរស​សញ្ជាតិ​កូរ៉េ​ខាង​ជើង​ សមត្ថកិច្ច​ប៉ូលិស​បាន​រក​ឃើញ​ថា ក្រៅ​ពី​អ្នក​ជាប់​សង្ស័យ​ប៉ុន្មាន​នាក់​ដែល​បាន​ប្រកាស​កាល​ពី​មុន ប្រហែល​នៅ​មាន​ជន​ជាប់​ពាក់​ព័ន្ធ​ច្រើន​នាក់​ទៀត ក្នុង​នោះ​រួម​មាន​បុគ្គល​សំខាន់​ផង​ដែរ ។

      តាម​ដំណឹង​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ម៉ាឡេស៊ី​ឲ្យ​ដឹង​ថា ពេល​ចូលរួម​សកម្មភាព​នៅ​ក្រុង Malacca នៅ​ថ្ងៃ​ដដែល លោក Khalid បាន​ថ្លែង​ថា អ្នក​ជាប់​សង្ស័យ​ក៏​មាន​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​ផង​ដែរ​ សមត្ថកិច្ច​ប៉ូលិស​នឹង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ទៅ​តាម​ច្បាប់​ឬ​តាម​នីតិវិធី​សមរម្យ​ណា​មួយ​ បច្ចុប្បន្ន​នេះ មិន​អាច​បង្ហើប​ពី​អត្តសញ្ញាណ​របស់​ពួក​គេ​នៅ​ឡើយ​ទេ ។

      លោក Khalid បាន​ថ្លែង​ទៀត​ថា ប្រទេស​ម៉ាឡេស៊ី​មិន​ចង់​មាន​ការ​ពាក់​ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​របស់​ប្រទេស​ដទៃ​ទេ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​ចំពោះ​អំពើ​ឃាតកម្ម​ដែល​កើត​ឡើង​ក្នុង​ប្រទេស​ គឺ​ជា​ភារកិច្ច​របស់​សមត្ថកិច្ច​ប៉ូលិស​ម៉ាឡេស៊ី​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ