វិចារណកថា​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​ហ្វីលីពីន​៖​ ទំនាក់ទំនង​ហ្វីលីពីន​និង​ចិន​មាន​អនាគត​ភ្លឺស្វាង​
2017-03-20 15:52:13  cri  Web Editor:Wang Zhaojun

      សារ​ព័ត៌មាន​ពិភពលោក​ហ្វីលីពីន​ចេញ​ផ្សាយ​ថ្ងៃទី​១៨​ខែ​មីនា​បាន​ចុះផ្សាយ​បទ​វិចារណកថា​ក្រោម​ចំណងជើង​ថា​ ទំនាក់ទំនង​ហ្វីលីពីន​និង​ចិន​មាន​អនាគត​ភ្លឺស្វាង​ ​ដែល​បាន​វាយ​តម្លៃ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​វ៉ាងយ៉ាង​ឧបនាយករដ្ឋមន្រ្តី​ចិន​នៅ​ហ្វីលីពីន​ ​និង​បាន​បង្ហាញ​ពី​​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិននិង​ហ្វីលីពីន​។

 ​      អត្ថបទ​បាន​សរសេរ​​ថា​ ​លោក​ឌូតឺទេ​​ប្រធានាធិបតី​ហ្វីលីពីន​បាន​ច្រាន​ចោល​ការ​ជំទាស់​របស់​មនុស្ស​ភាគច្រើន​ ​សម្រេច​លើ​ទុក​ជម្លោះ​នៅ​មួយ​អន្លើ​សិន​ ​ហើយ​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​មេត្រីភាព​ជា​មួយប្រទេស​ចិន​ ​ដែល​បាន​ចំណាយ​អស់​​កម្លាំង​កាយ​ចិត្ត​មិន​តិច​ទេ​ ​ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក៏​មិន​ងាយ​ស្រួល​​ផង​ដែរ​។​ ​ការ​ស្តារ​ឡើង​វិញ​ដោយ​គ្រប់​ជ្រុងជ្រោយ​នូវ​​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​គឺ​បាន​មក​​ដោយ​មិន​ងាយ​ទេ​ ​វា​សមស្រប​ទៅ​នឹង​ផល​ប្រយោជន៍​ជា​សារវន្ត​របស់​​​ប្រជាជន​នៃ​ប្រទេស​ទាំង​២​ ​ទោះ​កម្លាំង​ណា​មួយ​ក៏​មិន​អាច​បំផ្លាញ​បាន​ដែរ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ