លោក​ឌូតឺទេ​មិន​ភ័យ​ខ្លាច​នឹង​ការ​ចោទ​ប្រកាន់​ឲ្យ​ទម្លាក់​ចេញ​ពី​តំណែង​ ​ដោយ​អះអាង​ថា​ទាល់តែ​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន​បញ្ឈប់​​ការ​ជួញដូរ​ទើប​លោក​បញ្ឈប់​ការ​បង្រ្កាប​គ្រឿង​ញៀន​
2017-03-20 15:42:23  cri  Web Editor:Wang Zhaojun

      តាម​ដំណឹង​នៃ​ទីភ្នាក់ងារ​សារ​​ព័ត៌មាន​អាប៉េ​អាមេរិក​ឲ្យ​ដឹង​ថា​ ​លោក​ឌូតឺទេ​ប្រធានាធិបតី​ហ្វីលីពីន​បាន​ថ្លែង​កាល​ពី​ថ្ងៃទី​​១៩​ខែ​មីនា​ថា​ ​លោក​មិន​ភ័យខ្លាច​នឹង​ការ​ចោទ​ប្រកាន់​ទម្លាក់​លោក​ចេញ​ពី​តំណែង​និង​ការ​បណ្តឹង​​អន្តរជាតិ​ដែល​សំដៅ​មុខ​ព្រួញ​ទៅ​រក​ប្រតិបត្តិការ​បង្រ្កាប​គ្រឿន​ញៀន​របស់​លោក​នោះ​ទេ​​ ​លោក​គូស​បញ្ជាក់​ថា​ទាល់​តែ​ឧក្រិដ្ឋជន​​ជួញ​ដូរ​គ្រឿង​ញៀន​បញ្ឈប់​​ការ​ជួញដូរ​ទើប​លោក​បញ្ឈប់​ការ​បង្រ្កាប​គ្រឿង​ញៀន​។

      គួរ​រំលឹក​ថា​ ​កាល​ពី​ថ្ងៃទី​១៦​ខែ​មីនា​ ​លោក​Gary Alejano​សមាជិក​រដ្ឋ​សភា​ហ្វីលីពីន​បាន​ដាក់​លិខិត​ចោទ​ប្រកាន់​ស្តីពី​ការ​ស្នើសុំ​ទម្លាក់​លោក​ឌូតឺទេ​ចេញ​ពី​តំណែង​ជូន​រដ្ឋសភា​។ ​ប្រព័ន្ធ​សារ​ព័ត៌មាន​ហ្វីលីពីន​បាន​អះអាង​ថា​ ​តាម​ការ​ប៉ាន់​ប្រមាណ​រដ្ឋសភា​នឹង​បដិសេធ​ការ​ចោទប្រកាន់​នេះ​។ ​ក្រៅ​ពី​នេះ​មាន​មេធាវី​បាន​គំរាមកំហែង​ថា​នឹងប្តឹង​​លោក​ឌូតឺទេ​​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពីបទ​ប្រហារ​ជីវិត​មនុស្ស​នៅ​ក្រៅ​ច្បាប់​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ