រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នឹង​លើក​កម្ពស់​គោលដៅ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៨​ ដល់​ ៦,១%​​
2017-03-20 16:42:00  cri  Web Editor:Zhai Qianqian

      ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​Joko Widodo ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​នៃ​គណៈ​រដ្ឋមន្រ្តី​ថា ត្រូវ​ហ៊ាន​លើក​កម្ពស់​គោលដៅ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៨ ពី ៥,៤​%​ដល់​ ៦,១%​ ។ លោក​តម្រូវ​ឲ្យ​គ្រប់ក្រសួង​​ស្ថាប័នទាំង​អស់​តាក់​តែង​និង​អនុវត្ត​គម្រោង​អភិវឌ្ឍ​ន៍​​ជា​អាទិភាព​ ក្នុង​ន័យ​លើក​កម្ពស់​សមត្ថភាព​ផលិតកម្ម​ ជំរុញ​ការ​វិនិយោគ​ទុន​និង​កំណើន​សេដ្ឋកិច្ច ។

      លោក​​Joko Widodo​បាន​ថ្លែងទៀត​ថា ដោយ​មក​ពី​ហិរញ្ញវត្ថុជាតិ​​មិន​គ្រប់​គ្រាន់​​ ហេតុ​ដូច្នេះ​ ការ​វិនិយោគទុន​មិន​អាច​ពឹង​ផ្អែក​ទៅលើ​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ​នោះ​​ទេ ការ​វិនិយោគទុន​ចំនួន ៧០ដល់ ៨០​ %​ត្រូវ​អាស្រ័យ​​​លើ​សហគ្រាស​ទាំង​ឯកជន​និង​រដ្ឋ ។ សហគ្រាស​រដ្ឋ​មានសារៈ​សំខាន់​ណាស់​​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ