ទាហាន​អាហ្វហ្គានីស្ថានម្នាក់​​បាញ់របួស​​ទាហាននៃ​កង​ទ័ព​​អាមេរិក​បី​នាក់
2017-03-20 16:41:08  cri  Web Editor:Zhai Qianqian

     ថ្ងៃទី ១៩ ខែមីនា កងទ័ព​អង្គការ​ណាតូ​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​ថា ថ្ងៃ​ដដែល ​ទាហាន​អាហ្វហ្គានីស្ថានម្នាក់​​បាន​បាញ់របួស​ទាហាន​នៃ​កងទ័ព​អាមេរិក​បីនាក់​​នៅ​ឯ​មូលដ្ឋាន​យោធា​មួយ​ដែល​ស្ថិត​នៅ​ខេត្ត​Helmand ភាគ​ខាង​ត្បូងអាហ្វហ្គានីស្ថាន ។ 

      មន្រ្តី​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​​មាន​ប្រសាសន៍​ទៅ​កាន់​អ្នកសារ​ព័ត៌មាន​នៃ​ទីភ្នាក់​ងារសារ​​ព័ត៌មានចិន​ស៊ីនហ្វា​​ថា កន្លែង​កើត​ហេតុ​គឺ​នៅ​តំបន់​Washir នៃ​ខេត្ត​Helmand ។ ​ក្រោយ​មក​ ​​ទាហាន​អាហ្វហ្គានីស្ថាន​រូប​នេះ​ត្រូវ​បាញ់​ស្លាប់​ក្នុងពេល​ផ្ទុះ​អាវុធ​ដាក់​គ្នា​​ ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ