កងទ័ព​រដ្ឋាភិបាល​ស៊ីរី​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ផ្ទុះ​អាវុធ​ដាក់​គ្នា​យ៉ាង​ខ្លាំង​នៅជាយ​ក្រុង​ខាង​កើត​នៃ​ក្រុង​ដាម៉ាស
2017-03-20 16:37:02  cri  Web Editor:Zhai Qianqian

     ​​  ថ្ងៃទី ១៩ ខែ​មីនា នៅ​ជាយក្រុង​ខាង​កើត​នៃ​ក្រុង​ដាម៉ាស​ កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​​បាន​​បាញ់​ប្រហារ​គ្នា​​យ៉ាង​ខ្លាំង​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ដែល​ប៉ុនប៉ង​លុក​លុយ​​ចូល​ទៅ​ក្នុង​ទីក្រុង​ ។ កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ត្រូវ​បាញ់​បង្រ្កាប​​ឲ្យ​ដកថយ​ទៅ​វិញ ។

      អង្គការ​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​ប្រទេស​ស៊ីរី​ដែល​មាន​ទីចាត់​ការ​ទូទៅ​នៅ​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស បាន​អះអាង​ថា កង​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ទៅ​លើ​​​​តំបន់​ជា​ច្រើន​នៃ​​ទីក្រុង​ដាម៉ាស​ ​ចំណែក​ឯ​​កង​ទ័ព​រដ្ឋាភិបាល​វិញ បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅលើ​តំបន់​Jobar

ទាក់ទង​ជាមួយ​យើង​ខ្ញុំ