លោក​Zhang Gaoli ​អញ្ជើញ​ចូលរួម​​​​វេទិកា​ជាន់​ខ្ពស់​អំពី​ការ​អភិវឌ្ឍ​ប្រទេស​ចិន
2017-03-20 16:36:22  cri  Web Editor:Zhai Qianqian

     ​​  នៅ​ព្រឹក​​ថ្ងៃទី ១៩ ខែមីនា​ វេទិកា​ជាន់​ខ្ពស់​អំពី​ការអភិវឌ្ឍ​ប្រទេ​សចិនប្រចាំ​ឆ្នាំ ​២០១៧​ ​​​បាន​សម្ពោធ​បើក​នៅ​ក្រុង​ប៉េកាំង​ ។ លោក​Zhang Gaoli ឧបនាយករដ្ឋមន្រ្តី​ចិន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ព្រមនិង​ថ្លែង​សុន្ទរកថា​ ។

      លោក​​Zhang Gaoli ​បាន​គូស​បញ្ជាក់​​ថា ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិធីសាស្រ្ត​​ការងារ​ដែល​ស្វែង​រក​​ការ​រីក​ចម្រើន​ប្រកប​ដោយ​ភាព​នឹងនរ​ ផ្តោត​សំខាន់​ទៅលើ​ការ​លំនឹង​កំណើន​ ធានា​ដល់​ការ​ផ្តល់​ឱកាស​ការងារ​ និង​បង្ការ​​​ហានិភ័យ​ ឧស្សាហ៍​ព្យាយាម​ដើម្បី​​ការ​រីក​ចម្រើន​ក្នុង​ភាព​នឹងនរ​ សំដៅ​ជំរុញ​ឲ្យ​​សេដ្ឋកិច្ច​​មាន​ការ​អភិវឌ្ឍ​ដោយ​ភាព​នឹងនរ​និង​បរិសុទ្ធ​ ។

      វេទិកា​ជាន់​ខ្ពស់​អំពី​ការ​អភិវឌ្ឍ​ប្រទេស​ចិន​លើក​នេះ​គឺ​រៀបចំ​​ដោយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​នៃក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ ក្រោម​​ប្រធានបទ​"ប្រទេស​ចិន​និង​ពិភពលោក​ ៖ ការ​ផ្លាស់​ប្តូរ​រូបមន្ត​សេដ្ឋកិច្ច​និងកំណែទម្រង់​​រចនាសម្ព័ន្ធ​" ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ