លោក ​Wang​ yi ​រដ្ឋមន្ត្រី​ការបរទេសចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Rex ​Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​
2017-03-19 14:13:59  cri  Web Editor:Sun Lingling

ថ្ងៃទី១៨​ខែមីនា​ លោក ​Wang​ yi​ រដ្ឋមន្ត្រី​ការបរទេសចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Rex​ Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង ។

    លោក ​Wang​ yi ​គូសបញ្ជាក់ថា​ ភាគីទាំងពីរ​ចិននិង​អាមេរិក​ត្រូវធ្វើ​ការប្រាស្រ័យ​ទាក់ទង​និង​សម្រប​សម្រួល​ឲ្យបាន​ជិតស្និទ្ធ ​ធានាឲ្យ​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រមុខរដ្ឋ​និង​គ្រប់ជាន់ថ្នាក់​រវាង​ប្រទេស​ទាំងពីរ​នៅ​ដំណាក់កាល​ក្រោយ​អាច​ដំណើរការ​ដោយ​រលូន​និង​ជោគជ័យ​ព្រមនិង​សម្បូណ៌​សមិទ្ធផល ។ ​លោក​ Wang​ yi ​បាន​អធិប្បាយ​អំពី​គោលការណ៍​និង​គោលជំហរ​របស់​ភាគីចិន​អំពី​បញ្ហា​តៃវ៉ាន់​និង​សមុទ្រចិន​ខាងត្បូង​ជាដើម ​ដោយ​គូសបញ្ជាក់ថា​ ភាគីទាំងពីរ​ត្រូវ​គោរព​ផលប្រយោជន៍​​ស្នូល​និង​ការយកចិត្តទុកដាក់​សំខាន់ៗ​របស់គ្នា​ទៅវិញ​ទៅមក ​ដោះស្រាយ​បញ្ហា​រសើប​ឲ្យបាន​សមរម្យ ​បង្ការ​កុំឲ្យ​ទំនាក់ទំនង​ចិននិង​អាមេរិក​រងឥទ្ធិពល​ដែល​មិនចាំបាច់ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ