លោក​ZhangTao​អគ្គនាយក​រង​នៃ​អង្គការ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ​ថ្លែង​ថា ​ទី​ផ្សារ​បង្កើត​ថ្មី​បាន​រួម​ចំណែក​លើស​ពី​៧០​%​ដល់​កំណើន​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក
2017-03-19 14:42:38  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​១៨​ខែ​មីនា ​លោក​ZhangTao​អគ្គនាយក​រង​នៃ​អង្គការ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ​ថ្លែង​ថា ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កំពុង​លេច​សភាពការណ៍​ដ៏​សកម្ម​និង​សុទិដ្ឋិនិយម ​ទី​ផ្សារ​បង្កើត​ថ្មី​នៅ​តែ​ជា​កម្លាំង​ជំរុញ​សំខាន់​ដល់​កំណើន​ដដែល ​ដោយ​បាន​រួម​ចំណែក​លើស​ពី​៧០​%​ដល់​កំណើន​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក ​ជា​ពិសេស​គឺ​ប្រទេស​អាស៊ី​ដូច​ជា​ប្រទេស​ចិន​និង​ឥណ្ឌា​ជា​ដើម​បាន​បន្ត​ដឹក​នាំ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​រីក​ចំរើន​ទៅ​មុខ​ដោយ​នឹងនរ។

    លោក​ZhangTao​ថ្លែង​ថា ​ទី​ផ្សារ​បង្កើត​ថ្មី​នៅ​តែ​ជា​កម្លាំង​ជំរុញ​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក​ ​ដោយ​បាន​រួម​ចំណែក​លើស​ពី​៧០​%​ដល់​កំណើន​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ​ហើយ​ក្នុង​ពេល​អនាគត​នៅ​តែ​នឹង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក​តាម​អត្រា​នេះ​ដដែល។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ