លោក ​WangYiMing​ថ្លែង​ថា ​ការ​ដែល​សេដ្ឋកិច្ច​ប្រទេស​ចិន​ប្តូរ​រូបមន្ត​គឺ​បាន​បញ្ចូល​កម្លាំង​ចលករ​ថ្មី​ដល់​សេដ្ឋកិច្ច​ពិភពលោក
2017-03-19 14:36:26  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​១៨​ខែ​មីនា ​លោក ​WangYiMing​អនុ​ប្រធាន​នៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​ថ្លែង​ថា ​បច្ចុប្បន្ន​នេះ ​ពិភពលោក​ទាំង​មូល​កំពុង​ឋិត​ក្នុង​សភាពការណ៍​ប្រែ​ប្រួល​ដ៏​ធំ ​សេដ្ឋកិច្ច​ប្រទេស​ចិន​ប្តូរ​រូបមន្ត​នឹង​អំណោយ​ផល​ដល់​ការ​កាត់​បន្ថយ​លក្ខណៈ​មិន​នឹងនរ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​បាន​បញ្ចូល​កម្លាំង​ចលករ​ថ្មី​ដល់​សេដ្ឋកិច្ច​ពិភពលោក។

    ក្នុង​សន្និសីទ​កំពូល​ផ្នែក​សេដ្ឋកិច្ច​ឆ្នាំ​២០១៧​នៃ​វេទិកា​ជាន់​ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​ចិន​ដែល​ធ្វើ​នា​ថ្ងៃ​ដដែល​ លោក ​WangYiMing​ថ្លែង​ថា ​ការ​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន​បាន​រួម​បញ្ចូល​ទៅ​ក្នុង​ដំណើរ​សកល​ភាវូបនីយកម្ម​យ៉ាង​ជ្រាល​ជ្រៅ​ហើយ។​ប្រទេស​ចិន​ជា​អ្នក​ចូល​រួម​និង​អ្នក​ជំរុញ​យ៉ាង​សកម្ម​នៃ​សកល​ភាវូបនីយកម្ម​ជាប់​រហូត​មក។​តាម​ការ​ប៉ាន់​ប្រមាណ​ ទ្រង់​ទ្រាយ​នៃ​ការ​នាំ​ចូល​ពាណិជ្ជកម្ម​ទំនិញ​នៃ​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​គឺ​មាន​សង្ឃឹម​កើន​ឡើង​ដល់​៨​លាន​លាន​ដុល្លា​អាមេរិក​។​ចំណែក​ទេសចរណ៍​ចេញ​ទៅ​បរទេស​នឹង​កើន​ឡើង​ដល់​៧​រយ​លាន​នាក់។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ