លោក ​WangYang​ចូល​រួម​វេទិកា​សហការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​និង​ជា​សន្និសីទ​ពិភាក្សា​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន​នៃ​សហគ្រាស​មធ្យម​និង​តូច​រវាង​ចិន​និង​ហ្វីលីពីន​ហើយ​បាន​ថ្លែង​សុន្ទរកថា​
2017-03-19 14:35:35  cri  Web Editor:Ma Xiaoqing

ថ្ងៃ​ទី​១៨​ខែ​មីនា ​វេទិកា​សហការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​និង​ជា​សន្និសីទ​ពិភាក្សា​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន​នៃ​សហគ្រាស​មធ្យម​និង​តូច​រវាង​ចិន​និង​ហ្វីលីពីន​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​មានីល ​លោក ​WangYang​ឧបនាយក​រដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ចូល​រួម​ ព្រម​និង​ថ្លែង​សុន្ទរកថា​ក្រោម​ចំណង​ជើង​ថា​ អបអរ​ទទួល​រដូវ​ផ្កា​រីក​នៃ​កិច្ច​សហការ​ដ៏​មេត្រី​ភាព​រវាង​ចិន​និង​ហ្វីលីពីន។

    លោក ​WangYang​ថ្លែង​ថា ​ប្រទេស​ចិន​និង​ហ្វីលីពីន​ជា​ប្រទេស​ជាប់​ជិត​ខាង​ដែល​មិន​អាច​រើ​ចេញ​បាន ​ពិត​មែន​តែ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​ព្យុះ​ភ្លៀង​ ​តែ​ការ​រាប់​អាន​គ្នា​ដោយ​សុខដុម​រមនា​និង​សហការ​គ្នា​ដោយ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​គឺ​ជា​ចរន្ត​សំខាន់​ជាប់​រហូត​មក។​ប្រវត្តិសាស្រ្ត​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ទូត​ចំនួន​៤២​ឆ្នាំ​បាន​បង្ហាញ​ថា ​ធ្វើ​ជា​ប្រទេស​ជិត​ខាង​ល្អ​ មិត្តភ័ក្ត​ល្អ​និង​ដៃគូ​ល្អ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​តែ​មួយ​គត់។​មាន​តែ​ក្តាប់​ជាប់​ទិស​ដៅ​ធំ​ៗ​ដែល​រាប់​អាន​គ្នា​ដោយ​សុខដុមរមនា​ និង​ឆ្លង​តាម​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ដើម្បី​ពង្រីក​ផល​ប្រយោជន៍​រួម​គ្នា ​ព្រម​ទាំង​ឆ្លង​តាម​ការ​សន្ទនា​គ្នា​និង​ពិគ្រោះ​ពិភាក្សា​គ្នា​ ហើយ​គ្រប់​គ្រង​ការ​ខ្វែង​មតិ ​នោះ​ ទើប​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ចិន​និង​ហ្វីលីពីន​បោះ​ជំហាន​ធំ​ទៅ​មុខ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​បាន​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ