ប្រទេសស៊ីរី​អំពាវនាវ​អង្គការសហប្រជាជាតិ​ថ្កោលទោស​ចំពោះ​អំពើ​ដែល​ប្រទេស​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​ទៅលើ​ស៊ីរី​
2017-03-18 16:14:07  cri  Web Editor:Sun Lingling

ថ្ងៃទី១៧​ខែមីនា ​ក្រសួង​ការបរទេសស៊ីរី​បាន​ផ្ញើសារលិខិត​ជូន​អគ្គលេខាធិការ​អង្គសហប្រជាជាតិ​និង​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ អំពាវនាវ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ចំពោះ​អំពើ​ដែល​យន្តហោះចម្បាំង​អ៊ីស្រាលអែល​ហោះលើ​ដែន​អាកាស​ស៊ីរី​និង​ទម្លាក់គ្រាប់​បែក ។

ក្រសួង​ការបរទេសស៊ីរី​បាន​ថ្លែងក្នុង​សារលិខិត​នោះ​ថា​ អំពើ​ទម្លាក់​គ្រាប់បែក​ពីអាកាស​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃដដែល​គឺមាន​គោលបំណង​គាំទ្រ​កងកម្លាំង​នៃ​អង្គការ​ជ្រុលនិយម​ដែល​កំពុង​រង​ការផ្ចាញ់ផ្ចាល់​ក្នុង​ដែនស៊ីរី ​នេះ​មិនមែនជា​លើក​ទីមួយ​ដែល​ភាគី​អ៊ីស្រាអែល​អនុវត្ត​ការវាយប្រហារ​ពីអាកាស​ទៅលើ​គោលដៅ​ក្នុង​ដែនស៊ីរី​ហើយ ។

​​​​    ក្រសួង​ការបរទេសស៊ីរី​បាន​ថ្លែងទៀតថា ​ទង្វើ​របស់​ភាគីអ៊ីស្រាអែល​គឺល្មើស​ច្បាប់​អន្តរជាតិ​និង​​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​ បាន​បំផ្លាញ​អធិបតេយ្យភាព​និង​បូរភាព​ទឹកដី​របស់​ប្រទេសស៊ីរី ​គំរាមកំហែង​ដល់​សន្តិសុខ​និង​សន្តិភាព​ក្នុងតំបន់​ ដូច្នេះ​ហើយ​ អំពាវនាវឲ្យ​អង្គការសហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ការនេះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ