ប្រទេស​ដាណឺម៉ាក​ប្រកាសថា​ នឹង​ធ្វើបត្យាប័ន​កូនស្រី​របស់​លោកស្រី ​Choi​ Soon-sil ​ដែល​ជាមនុស្ស​សំខាន់​ក្នុងរឿង​មនុស្សជំនិត​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​កូរ៉េខាងត្បូង​
2017-03-18 16:01:22  cri  Web Editor:Sun Lingling

ថ្ងៃទី១៧​ខែមីនា​ ការិយាល័យ​នៃ​ប្រធាន​រាជអាជ្ញា​ប្រទេស​ដាណឺម៉ាក​បាន​ប្រកាសថា ​នឹង​ធ្វើ​បត្យាប័ន​កូនស្រី​របស់​លោកស្រី​ Choi ​Soon-sil ​ដែលជា​មនុស្ស​ជាស្នូល​ក្នុង​រឿង​មនុស្សជំនិត​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​កូរ៉េខាងត្បូង​ទៅ​ប្រទេស​កូរ៉េខាងត្បូង​វិញ​ដើម្បី​ទទួល​ការជំនុំជំរះ ។

    ការិយាល័យ​នៃ​ប្រធាន​រាជអាជ្ញា​ប្រទេស​ដាណឺម៉ាក​បាន​ថ្លែងក្នុង​សេចក្តីថ្លែងកាណ៍​មួយ​ច្បាប់ថា ​ភាគីដាណឺម៉ាក​បាន​ធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ចំពោះ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​កូនស្រី​​លោកស្រី​ Choi ​Soon-sil ​ដោយ​បញ្ជាក់ថា​ គាត់​សមស្រប​ច្បាប់​បត្យាប័ន​របស់​ប្រទេស​ដាណឺម៉ាក​ ហើយ​គាត់​អាច​លើកឡើង​ពាក្យបណ្តឹង​ចំពោះ​តុលាការ​ដាណឺម៉ាក​ក្នុង​រយៈពេល​បីថ្ងៃ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ