សន្និសីទ​ប្រចាំឆ្នាំ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​សម្ពោធបើក​នៅ​ក្រុងប៉េកាំង
2017-03-03 15:50:20  cri  Web Editor:Xu Xiaoxia

    រសៀល​ថ្ងៃ​ទី ៣ ខែមីនា សន្និសីទ​លើក​ទី ៥ នៃ​គណៈកម្មាធិការ​ទូទាំងប្រទេស​នីត្តិកាល​ទី ១២ នៃ​មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​សម្ពោធបើក​នៅ​ក្រុងប៉េកាំង ។

    អ្នកដឹកនាំ​បក្ស​និង​រដ្ឋចិន​មាន​លោក​ស៊ីជីនភីង​ជាដើម​បាន​អញ្ជើញ​ចូលរួម​សន្និសីទ ។ លោក​Yu Zhengsheng ប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទំាង​ប្រទេសចិន​បាន​ថ្លែង​របាយការណ៍​ការងារ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទៅកាន់​អង្គប្រជុំ ដោយ​រំលឹក​ឡើងវិញ​នូវ​ការងារ​ក្នុង​មួយឆ្នាំ​កន្លងទៅ​នៃ​សភា​ប្រឹក្សា​នយោបាយ ហើយ​ចាត់ចែង​ការងារ​ក្នុង​ឆ្នាំ ២០១៧ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ