កូរ៉េខាងត្បូង​តវ៉ា​នឹង​សកម្មភាព​នៃ​ទិវា​កោះ Takeshima របស់​ប្រទេស​ជប៉ុន
2017-02-23 15:10:20  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ២២ ខែ​កុម្ភៈ រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​ចេញ​សេចកី្ត​ថ្លែងការណ៍ ដើម្បី​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ចាត់​បញ្ជូន​ឧត្តម​មន្ត្រី​ទៅ​ចូលរួម​សកម្មភាព​រំលឹក​ខួប​អនុស្សាវរីយ៍​នៃ​ទិវាកោះ Takeshima (កូរ៉េខាង​ត្បូង​ហៅ​កោះ Dokdo ) នៅ​ខេត្ត shimameken ប្រទេស​ជប៉ុន​នា​ថ្ងៃ​ដដែល​នោះ ។

      សេចកី្ត​ថ្លែងការណ៍​ចែង​ថា មិនថា​និយាយពី​ជ្រុង​នៃ​ប្រវតិ្តសាស្ត្រ ភូមិសាស្ត្រ ឬក៏​និយាយពី​ច្បាប់​អន្តរជាតិក៏​ដោយ កោះ Dokdo សុទ្ធតែ​ជា​ទឹក​ដី​មាន​ស្រាប់​របស់​កូរ៉េខាង​ត្បូង ។ សេចកី្ត​ថ្លែងការណ៍​បាន​ដាស់​តឿន​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ប្រឈម​មុខ​ដោយ​ត្រឹម​ត្រូវ​ចំពោះ​ប្រវតិ្តសាស្ត្រ​ឈ្លានពាន​របស់​ចក្រពត្តិ​និយម​នៃ​ប្រទេស​ជប៉ុន និង​បញ្ឈប់​ភ្លាម​នូវ​ទង្វើ​បង្ក​រឿង​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​កោះ Dokdo ផង​ដែរ ។

      តាម​ដំណឹង​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់​របស់​កូរ៉េ​ខាង​ត្បូង​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃទី ២២ ខែ​កុម្ភៈ លោក Jeong Byeong-won ប្រធាន​នាយកដ្ឋាន​អាស៊ី​ឦសាន​របស់​ក្រសួង​ការ​បរទេស​កូរ៉េខាង​ត្បូង​បាន​កោះ​ហៅ​កុងស៊ុល​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កូរ៉េខាង​ត្បូង ដើម្បី​ធ្វើ​ការ​ប្រឆាំង​តវ៉ា​ចំពោះ​រឿង​ដែល​មន្ត្រី​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​បាន​ចូលរួម​សកម្មភាព​ដូច​ខាង​លើ​នេះ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ