ផ្នែក​ប៉ូលិស​ម៉ាឡេស៊ី​អះអាង​ថា​បុគ្គល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បុរស​កូរ៉េខាងជើង​ត្រូវ​សម្លាប់​រួម​មាន​ទាំង​មន្ត្រី​ការ​ទូត​របស់​កូរ៉េខាងជើង​ម្នាក់​
2017-02-23 15:21:42  cri  Web Editor:Wang Zhaojun

      ​ថ្ងៃទី​២២​ខែ​កុម្ភៈ​ ​ផ្នែក​ប៉ូលិស​ម៉ាឡេស៊ី​បាន​បើក​​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​អំពី​រឿង​ដែល​បុរស​សញ្ជាតិ​កូរ៉េខាងជើង​ម្នាក់​​ត្រូវ​សម្លាប់​ ​ដោយ​បាន​ប្រកាស​ព័ត៌មាន​អំពី​អត្តសញ្ញាណ​របស់​មនុស្ស​​២​នាក់​ដែល​​​ជាប់​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ហើយ​ដែល​ទើប​​បាន​កំណត់​បញ្ជាក់​នា​​ពេល​ថ្មីៗ​នេះ​។ ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ម៉ាឡេស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាប់​ពី​សន្និសីទ​សារ​ព័ត៌មាន​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ​ហើយ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ម្តង​ទៀត​ថា​ភាគី​ម៉ាឡេស៊ី​បានសម​គំនិត​គ្នា​​ជា​មួយ​កូរ៉េខាងត្បូង​ដើម្បី​ចោទ​​ថា​កូរ៉េខាងជើង​ជា​អ្នក​ចូលដៃ​ក្នុង​រឿង​មនុស្ស​ឃាំត​ ហើយ​​អះអាង​ថា​ប្រការ​នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ អធិបតេយ្យភាព​របស់​កូរ៉េខាងជើង​រង​ភាព​អាម៉ាស់​បំផុត​។

      សូម​បញ្ជាក់​ថា​ ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃដដែល​ ​លោក​ខាលីត​អគ្គស្នងការ​នគរបាល​ម៉ាឡេស៊ី​បាន​ថ្លែង​ថា​ ​ជន​ជាប់​សង្ស័យ​ទាំង​​២​នាក់​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​ឃាត​​ដែល​ផ្នែក​ប៉ូលិស​កំណត់​បញ្ជាក់​នៅ​ពេល​ថ្មីៗ​នេះ​សុទ្ធតែ​ជា​ពលរដ្ឋ​កូរ៉េខាង​ជើង​ ​ម្នាក់​​ជា​លេខាធិការ​ទី​២​នៃ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ម៉ាឡេស៊ី​និង​ម្នាក់ទៀត​ជា​បុគ្គលិក​ការងារ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង​ ​បច្ចុប្បន្ន​ជន​ជាប់​សង្ស័យ​ទាំង​២​នាក់​នេះ​សុទ្ធ​តែ​ស្ថិត​ក្នុង​ប្រទេស​​ម៉ាឡេស៊ី​។ សមត្ថកិច្ច​​ម៉ាឡេស៊ី​បាន​លើក​សំណូមពរទៅ​​ស្ថានទូត​កូរ៉េខាង​ជើង​ឲ្យ​បុគ្គល​​ទាំង​២​នាក់​នេះ​ជួយ​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​ ​ប្រសិន​ជា​មិន​សហការ​ នោះ​ម៉ាឡេស៊ី​ប្រហែល​នឹង​ចាត់​វិធានការ​តាម​ច្បា់​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ